នគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបក្រុមចោរកាប់ប្លន់យ៉ាងសកម្មក្នុងរាជធានីបាន៦នាក់ បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់ម៉ូតូពីយុវជន២នាក់បណ្តាលអោយស្លាប់និងរបួស

ចែករំលែក៖

ភ្នំពេញ ៖ ចោរប្លន់១ក្រុមមានគ្នាប្រហែល១០នាក់ប្រដាប់ ដោយដាវ ដែលកន្លងមកធ្លាប់បានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូនិងឆក់កាបូបព្រមទាំងខ្សែកកក្រើករាជធានីភ្នំពេញប្រមាណ៤០លើកនោះ។ពេលនេះបានកាប់ប្រហារទៅលើយុវជនម្នាក់ប្លន់យកម៉ូតូ១គ្រឿង បណ្ដាលឲ្យជនរងគ្រោះរងរបួសយ៉ាងធ្ងន់ធ្ងរ និងបានស្លាប់ក្រោយពេលបញ្ជូនទៅសង្គ្រោះបន្ទាន់ដល់មន្ទីរពេទ្យព្រះកុសុមៈ ហើយ ភ្លាមៗនោះកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ សហការណ៏ជាមួយនគរបាលប៉ុស្ដិ៍កាកាប និងប៉ុស្ដិ៍ចោមចៅបានចុះទៅ អន្តរាគមន៏ចាប់ខ្លួនចោរប្លន់ខាងលើបានចំនួន៦នាក់ជាបន្តបន្ទាប់ និងដកហូតបានដាវផងដែរ។

ហេតុការណ៏នោះបានកើតឡើង កាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុច ស្ពានអាកាសថ្មើរជើងជិតផ្សារជម្ពូវ័ន ភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា យុវជនរងគ្រោះដល់ស្លាប់នៅក្នុងហេតុការណ៏ប្លន់នេះឈ្មោះ ហេង ហ៊ត អាយុ២២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន មានស្រុកកំណើត នៅក្នុងខេត្តកំពត និងស្នាក់នៅផ្ទះជួលភូមិត្រឡោកបែក សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក។ត្រូវជនសង្ស័យកាប់ចំក្បាលបណ្ដាលឲ្យ បែកធ្លាយខួរ និងដាច់ម្រាមដៃឆ្វេងអស់៣ ស្លាប់ពេលបញ្ជូនទៅសង្គ្រោះដល់មន្ទីរពេទ្យព្រះកុសុមៈ។ចំណែកម្នាក់ទៀតជាមិត្តភក្ដិ រងរបួសយ៉ាងដំណំ ឈ្មោះឆោម វ៉ាន់ឆៃ អាយុ២២ឆ្នាំមុខរបរបុគ្គលិកក្រុមហ៊ុនជាមួយគ្នា មានទីលំនៅក្នុងភូមិខ្ជាយខាងជលង ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត។និងស្នាក់នៅ ផ្ទះជួលភូមិត្រឡោកបែក សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក។អ្មកទាំងពីរត្រូវក្រុម ចោរដេញតាមកាប់ប្លន់យកម៉ូតូ១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីឡេតពណ៏សពាក់ស្លាកលេខភ្នំពេញ1CS-2728 ក្នុងខណៈពេលដែល ពួកគេកំពុងជិះចេញពីក្លឹបកំសាន្ត។

ប្រភពដដែលបានបន្តទៀតថា ដោយឡែកជនសង្ស័យដែលជចោរមានគ្នាប្រហែល១០នាក់ និងត្រូវបានកម្លាំងនគរបាលចាប់ខ្លួន បាន៦នាក់ក្នុងនោះមាន១,ឈ្មោះវេង វាសនា អាយុ១៨ឆ្នាំស្នាក់នៅផ្ទះជួលក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។២,ឈ្មោះអុឹម ចាន់រតនៈ អាយុ១៧ឆ្នាំ ស្នាក់នៅក្នុងភូមិចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។៣,ឈ្មោះកង ស៊ីធៀន អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័។ ៤,ឈ្មោះទេព ឈាងហៃ អាយុមុខរបរជាងសឡុង ស្នាក់នៅក្នុងភូមិព្រៃទន្លាប់ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។ ៥,ឈ្មោះបូ សុខបញ្ញា អាយុ១៧ឆ្នាំ ស្នាក់នៅក្នុងភូមិគោកចំបក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ៦,ឈ្មោះសុខ វ៉ាន់សុធាសិទ្ធ អាយុ ក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ចំណែកបក្សពួកមួយចំនួនទៀត ក្នុងនោះមានម្នាក់ឈ្មោះ សី ដែលជាជនដៃដល់ក្នុងការកាប់សម្លាប់ជនរងគ្រោះបានរត់គេចខ្លួនបាត់អស់ ហើយពេលនោះ កម្លាំងនគរបាលដកហូតបានដាវ១ដើម និងម៉ូតូ១គ្រឿងម៉ាកស៊ុយហកស៊ុយគីនិចគ្មានស្លាកលេខ។

ប្រភពខាងលើបានឲ្យដឹងដែរថា នៅមុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូ១គ្រឿងខាងលើឌុបគ្នាធ្វើដំណើរចេញពី ក្លឹបកំសាន្តយីហោ《អាវ៉ាលូន》ដែលមានទីតាំងស្ថិតនៅក្នុងភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប៉ុន្តែមិនបានដឹងថាពួកគេបម្រុងងទៅណាឡើយ លុះពេលចេញផុតពីក្លឹបស្រាប់តែមានជនសង្ស័យ ប្រហែល១០នាក់ជិះម៉ូតូចំនួន ៥គ្រឿងដេញតាមពីក្រោយ។ខណៈនោះជនរងគ្រោះបានជិះរត់គេចខ្លួនរហូតដល់ចំណុចកើតហេតុខាងលើ ពួកគេបានកៀរម៉ូតូជន រងគ្រោះ ហើយជនដៃដល់ម្នាក់ឈ្មោះសី បានទាញដាវកាប់ទៅលើជនរងគ្រោះ បណ្ដាលឲ្យដួលម៉ូតូហើយ យុវជនឈ្មោះ ហេង ហ៊ត រងរបួសធ្ងន់់ដេកក្នុងថ្លុកឈាម ចំណែកម្នាក់ទៀត ឈ្មោះឆោម វ៉ាន់ឆៃរងរបួសដោយដួលម៉ូតូនិងបានរត់គេចខ្លួនរួចពីការកាប់ សម្លាប់។បន្ទាប់មកក្រុមចោរបានលើកយកម៉ូតូជនរងគ្រោះជិះគេចខ្លួន ចំណែកជនរងគ្រោះដែលរបួសធ្ងន់ ត្រូវបាននគរបាលបញ្ជូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសុមៈ ប៉ុន្តែជាអកុសលបានស្លាប់ ហើយកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ សហការណ៏ជាមួយនគរបាលប៉ុស្ដិ៍កាកាប និងប៉ុស្ដិ៍ចោមចៅបានចុះទៅ អន្តរាគមន៏ចាប់ខ្លួនចោរប្លន់ខាងលើបាន២នាក់ទៀត នៅភូមិគោកចំបក់ សង្កាត់ចោមចៅ ក្រោយមកក៏បន្តទៅតាមចាប់ប័ក្សពួកចំនួន៣នាក់នេះ កម្លាំងជំនាញបន្ដសួរនាំ និងតាមប្រមាញ់បានជនសង្ស័យ៣នាក់បន្ថែមទៀត ដែលបានលួចមកសំងំ និងដេកនៅក្នុងផ្ទះសំណាក់ ចន្ទ្រពេញវង់ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ត្រូវបានសមត្ថកិច្ចធ្វើការសាកសួនិងកសាងសំណំរឿងបញ្ជូនទៅតុលារកាចាត់ការបម្ន្តដោយ​ឡែកជនសង្ស័យដែលគេចខ្លួន ជាពិសេសឈ្មោះសីដែលជាជនដៃដល់តែម្ដង ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print