បាត់ខ្លួន២ថ្ងៃ ឃើញតែកាណូត ទួល្វីស១ និងមានឈាម

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យុវជន ជាជនជាតិវៀតម្នាក់បានធ្វើដំណើរដោយកាណូត១គ្រឿងបានបាត់ខ្លួនមិនឃើញចំនួន២ថ្ងៃហើយ ម្ដាយជនរងគ្រោះបានជួលអ្នកភូមិជួយរករួមទាំងសមត្តកិច្ចស្ថាប័នពាក់ព័ន្ធផងដែរ ប៉ុន្តែរហូតមកដល់ម៉ោងនេះរកជនរងគ្រោះមិនទាន់ឃើញនៅឡើយទេ ឃើញតែកាណូតជនរងគ្រោះជិះ និងមានទុលល្វីសចំនួន ១ ព្រមទាំងមានស្នាមឈាម។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងនៅព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នៅលើផ្ទៃទឹកបឹងទ្លេសាប ត្រង់ចំណុចខាងក្រោយភូមិ ស្ថិតក្នុងភូមិ ៥ ឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡាំ យាំុងស៊ុយ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិវៀមណាម ស្នាក់នៅភូមិ ៥ ឃុំកំពង់លួង ស្រុកក្រគរ(កន្លែងកើតហេតុ)។

លោក វរសេនីយ៍ត្រី ឯម រុន អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរបន្តថា តាមការរាបរបពីស្រ្តីឈ្មោះ ង្វៀង ធីឡាង អាយុ ៣៧ឆ្នាំ ត្រូវជាម្ដាយជនរងគ្រោះបាននិយាយថា កូនប្រុសរបស់គាត់(ជនរងគ្រោះ)បានចេញពីផ្ទះដោយកាណូតនៅម៉ោង៧យប់ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៧ រហូតដល់ម៉ោង៤ទាបភ្លឺ ថ្ងៃទី២៩ ខែសីហា មិនឃើញត្រឡប់មកទៀត គាត់ក៍បានពឹងពាក់បងប្អូនក្បែងខាងឲ្យជួយដើររក លុះរកអស់ចិត្តនៅតែមិនឃើញទើបមកដាក់ពាក្យបណ្ដឹងសមត្តកិច្ចរបស់លោក នៅម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៩ ទើបយើងចាត់កម្លាំងសហការជាមួយស្ថាប័នពាក់ព័ន្ធ ចុះទៅតំបន់កើតហេតុដើម្បីរកបន្ត និងធ្វើការស្រាវជ្រាវបន្ថែម។

លោក វរសេនីយ៍ត្រី អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបន្តទៀតថា លទ្ធផល៖ យើងរកឃើញកាណូតដែលម្ដាយជនរងគ្រោះបានអះអាងថា កាណូតនេះជាកាណូតកូនប្រុសគាត់ពិតប្រាកដ ហើយនៅក្នុងកាណូតមានទុលល្វីសចំនួន ១ រួមទាំងមានឈាមផងដែរ ចំណែកជនរងគ្រោះនៅតែមិនឃើញដដែល ករណីខាងលើយើងកំពុងសហការគ្នាស្រាវជ្រាវបន្ត៕ ប៉ឹមពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print