នគរបាលការពារព្រំដែនគោក៨៩១ឃាត់ខ្លួនជនសង្ស័យ៣នាក់ប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ប៉ោយប៉ែត៖ កម្លាំងនគរបាលការពារព្រំដែនគោក៨៩១ប៉ុស្តិ៍បុរីថ្មី ដឹកនាំដោយលោកអនុសេនីយ៍ឯក ភោគវិបុល ចុះល្បាតត្រង់ចំណុចខាងលិចប៉ុស្តិ៍ប្រហែល២០០ម៉ែត្រ ឃាត់ខ្លួនជនសង្ស័យបាន២នាក់ ករណីប្រើប្រាស់ និងចែកចាយគ្រឿងញៀន បន្តឃាត់ខ្លួនបានម្នាក់ទៀតជាបន្តបន្ទាប់។

សមត្ថកិច្ចបានប្រាប់ថា នៅវេលាម៉ោង១០និង២០នាទីយប់ថ្ងៃ ទី២៧ សីហា ២០១៧ កម្លាំងនគរបាលខាងលើបានដើរល្បាត និងឃើញបុរសពីនាក់ធ្វើសកម្មភាពមានការសង្ស័យ រហូតឈានដល់ក៏ការឃាត់សួរនាំ និងឆែករកឃើញគ្រឿងញៀនម៉្សៅក្រាមសថ្លាចំនួន១៣ថង់តូច ដបកែឆ្នៃ០១ ដែកកេះ ០៤ បំពង់ទាម៉ូម៉ែត្រ០១ កន្រ្តៃ០១ ទូរស័ព្វ០៥ គ្រឿងម៉ូតូ០១គ្រឿង។

ជនសង្ស័យ១.ឈ្មោះ ឆោម សុធារី ប្រុស អាយុ២៧ឆ្នាំមុខរបរមិនពិតប្រកដ ២.ឈ្មោះ ផាន ផូ ប្រុស អាយុ ៣៨ឆ្នាំ មុខរបរមិនពិតប្រកដ។ ក្រោយពីការសាកសួរ និង តាមចំលើយសារភាពរបស់ជនសង្ស័យទាំង០២ ខាងលើនៅថ្ងៃទី២៨ សីហា យើងបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ពុំ សារ៉ន ប្រុស អាយុ៣៧ឆ្នាំ ដែលជាអ្នកសេពគ្រឿងញៀន និងចែកចាយជាមួយជនសង្ស័យទាំង២នាក់ខាងលើ ជនសង្ស័យទាំង៣នាក់រស់នៅសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមទាំងវត្ថុត្រូវបានសមត្ថកិច្ចជំនាញធ្វើសំណុំរឿងបញ្ជូនបន្តទៅការិយាល័យជំនាញស្នងការខេត្តចាត់ការបន្ត៕វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print