មនុស្ស៥នាក់ និងរថយន្តដឹកឈើប្រណីត៤គ្រឿងត្រូវបានសមត្ថកិច្ចចម្រុះបង្ក្រាប

ចែករំលែក៖

ភ្នំពេញ ៖ ក្រុមឈ្មួញដឹកឈើប្រណីតចំនួន៥នាក់ និងរថយន្តចំនួនចំនួន ៤គ្រឿង ក្នុងនោះ រថយន្តចំនួន ៣គ្រឿងផ្ទុកឈើប្រណីតប្រភេទធ្នង់ពេញក្នុងរថយន្ត ត្រូវបានសមត្ថកិច្ចជំនាញខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ សហការជាមួយ កងពលតូច ឆត្រ យោង ៩១១ និង កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការសម្របសម្រួលពីស្ថាប័នតុលាការ បានធ្វើការចុះបង្ក្រាប បទល្មើសព្រៃឈើ ចុះបង្ក្រាប កាលពីវេលាម៉ោង ៤ និង៣៥នាទី ទៀបភ្លឺ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧ នៅចំណុចក្បែររបង អង្គភាព កងពលតូច ទ័ពពិសេសឆត្រ័យោង ៩១១ផ្លូវបេតុងភូមិកំបូលសង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដឹកនាំដោយលោក អ៊ុន វណ្ណារិទ្ធនាយរងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ សហការជាមួយកងពលតូច ទ័ពពិសេសឆត្រ័យោង៩១១ កម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេសដោយមានការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ក្រឡាបញ្ជីលោក លឹមស៊ាងហៃបានធ្វើការបង្ក្រាបជាក់ស្តែង ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា​ ឈ្មួញទុច្ចរិតលួចដឹកចេញពីខេត្តពោធិ៍សាត់ ដោយបើកបរថយន្តតាមផ្លូវជាតិលេខ៥ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង ឆ្ពោះមកកាន់រាជធានីភ្នំពេញក៏ត្រូវបានកម្លាំងសមត្ថកិច្ចព្រៃឈើតាមឃាត់បានជាក់ស្តែងតែម្តង។

បច្ចុប្បន្នរថយន្ត ចំនួន ៤គ្រឿង ក្នុងនោះចំនួន៣គ្រឿងដែលផ្ទុកឈើប្រណីតប្រភេទធ្នង់ពេញក្នុងរថយន្ត ព្រមទាំងមនុស្ស ចំនួន ៥នាក់ សមត្ថកិច្ចនាំយកទៅផ្នែករដ្ឋបាលព្រៃឈើព្រែកព្នៅដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ដើម្បីបន្តនីតិវិធី តាមច្បាប់ព្រៃឈើ ៕ សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print