ពលរដ្ឋនៅខេត្តប៉ៃលិនមួយចំនួន បាននាំគ្នាទៅជីកអាចម៍ដីរ៉ែត្បូងដែលសេសសល់ពីការជីកកកាយរបស់ឈ្មួញថៃ

ចែករំលែក៖

ខេត្តប៉ៃលិន ៖ ពលរដ្ឋមួយចំនួននៅខេត្តប៉ៃលិនបាននាំគ្នាទៅ រែងអាចម៍រ៉ៃដែលនៅសេសសល់ការពីសម័យសង្គ្រោះយូរមកហើយ, ។ប្រជាពលរដ្ឋក្មេងចាស់ ប្រុសស្រីជាច្រើននាក់ បាននាំគ្នាយកដែកស្បែង ទៅជីកកកាយដីភ្នំមួយកន្លែង ស្ថិតនៅអូរតង ក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ។

ក្រោយពីពួកជីកកកាយ រួចក៏យកមកច្រកការ៉ុង ដឹកតាមម៉ូតូ យកទៅអង្គុយរែងនៅក្នុងទឹកស្រះក្បែរនោះ ដោយអ្នកខ្លះ ប៉ះចំកំទេចត្បូងល្អ (ត្បូងទទឹម) ពណ៌ក្រហម លក់បានប្រាក់យកទៅទិញម្ហូបអាហារ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ក្រោយពីការងារដាំដុះពោត,ដំឡូង ,ការចៀសវៀងទៅធ្វើការ ងារចំណាកស្រុក,ការជីកកាយវែងរករ៉ែនេះ ពួកគាត់សប្បាយរីករាយនឹងបន្តរុករកថែមទៀត ។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលជីកកកាយដី រែងរករ៉ែត្បូងនេះ គឺជាដីភ្នំជិតអូរតង ដែលជនជាតិថៃ យកគ្រឿងចក្រទៅជីកកកាយដី រ៉ែងយកត្បូងដឹកទៅស្រុកថៃអស់ កាលពីសម័យសង្គ្រាម លុះឃើញនៅសេសសល់តិចតួចតាមថ្មនិងអាចម៍ដី ទើបពួកគាត់នាំគ្នាទៅអង្គុយជីកកកាយរកកំទេចរ៉ែត្បូងបានតិចតួចតែម្តង ។

ប្រភពព័ត៌មានបានឱ្យដឹងថា អស់រយ:ពេលជាច្រើនថ្ងៃកន្លងមកហើយ គេសង្កេតឃើញប្រ ជាពលរដ្ឋរស់នៅតាមភូមិជាច្រើន ដែលទំនេរពីការងារស្រែ ចម្ការ បាននាំគ្នាយកដែកស្បែង កាំបិត និងចបជីក ទៅអង្គុយជីកកកាយអាចម៍ដី ដែលសេសសល់តិចតួច ពីជនជាតិថៃជីកកកាយ កាលពីសម័យសង្គ្រាម ដោយគ្រួសារខ្លះ បានវេចបាយកញ្ចប់ដាក់ថង់ អ្នកខ្លះទៀតដាក់ធុង យកទៅអង្គុយហូបជួបជុំគ្រួសារ ហើយនាំគ្នាខិតខំប្រឹងប្រែងជីកដី តាំងពីព្រឹករហូតដល់ពេលល្ងាចទើបត្រឡប់មកផ្ទះវិញ ក៏បានកំទេចត្បូង លក់ឱ្យឈ្មួញ បានប្រាក់ទិញម្ហូបអាហារផ្គត់ផ្គង់ជីវភាពគ្រួសារ ។

បើតាមការរៀបរាប់ពីបុរសម្នាក់ ឈ្មោះ សូ គុម្ព អាយុ៦៥ឆ្នាំ និង បុរសម្នាក់ទៀត ឈ្មោះ ផាត អាយុ៤៥ឆ្នាំ  រស់នៅភូមិទឹកចេញ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានឱ្យដឹងថា ។

ពួកគាត់១០នាក់ជាង បានបបួលនាំគ្នាទៅជីកកកាយដីត្រង់ចំណុចខាងលើ រួចច្រកការ៉ុងដឹកតាមម៉ូតូយកទៅរែងក្នុងស្រះទឹកមួយចំងាយប្រហែល១០០ម៉ែត្រ ពីរណ្តៅត្បូង ហើយក៏មា នអ្នកខ្លះរែងបានកំទេចត្បូង លក់ឱ្យឈ្មួញចាប់ពី១០ម៉ឺនរៀល រហូតដល់១ទៅ២លានរៀលផងដែរ ។

ពួកគាត់បន្តទៀតថា លុះក្រោយមកក៏ល្បីតៗ គ្នា ទើបមានមនុស្សក្មេងចាស់ មួយចំនួនបានទៅអង្គុ យជីកកកាយយកទៅរែងបន្តបន្ទាប់ថែមទៀត ដោយអ្នកខ្លះអត់បានអ្វីនឹងគេ ក៏បោះបង់ចោល លែង មកទៀត ។ ចំណែកអ្នកខ្លះបានតិចតួចៗ រាល់ថ្ងៃ ក៏តស៊ូ មិនហ៊ានឈប់សម្រាកនោះទេ ។

ពួកគាត់បញ្ជាក់ថា ត្រង់កន្លែងខាងលើនេះ កាលពីមុនមានរ៉ែត្បូងច្រើនណាស់ បើសិនជាខ្មែរយើងជីកកកាយរែងនឹងដៃ រយ:ពេល១០០ឆ្នាំទៅមុខទៀតក៏មិនអស់ដែរ ។ ប៉ុន្តែ ជាអកុសល់កាលពីសម័យសង្គ្រាមជនជាតិថៃ បានចូលមកជីកកកាយត្រង់កន្លែងនោះ ចំនួន២ទៅ៣សារ ទើបធ្វើឱ្យក្លាយទៅជារណ្តៅជ្រៅ ហើយគេជីកយកអស់រ៉ែត្បូងធំៗ តែម្តង ៕ ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print