ភ្នំពេញ÷ ប៉ូលិសនិយាយថា យុវជនក្មេងៗចំនួន៣នាក់ត្រូវបានឃាត់ខ្លួនបន្ទាប់ពី
រកឃើញមានផ្ទុកនូវសារធាតុថ្នាំញៀននៅក្នុងទឹកនោមរបស់ពួកគេ ដែល
បញ្ជាក់ថាគេបានប្រើប្រាស់ថ្នាំញៀនខុសច្បាប់ ដែលការឃាត់ខ្លួននេះផ្តើមចេញពី
ការជិះម៉ូតូ គ្មានស្លាកលេខ ខុសច្បាប់ចរាចរណ៍។
លោក អនុសេនីយ៍ឯក សុខ សុផល នាយប៉ុស្ត៍នគរបាលរដ្ឋបាល សង្កាត់ទឹកថ្លា
បានអោយដឹងថា កាលពីយប់ទៀបភ្លឺថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៧
មន្ត្រីកម្លាំងនគរបាលរបស់លោកបានប្រទះឃើញ យុវជនក្មេងៗជាបុរសចំនួន៣
នាក់បានកំពុងជិះម៉ូតូម៉ាក អឹម អែស អិច្សMSX មួយគ្រឿងគ្មានបំពាក់ផ្លាកលេខ
នៅតាមបណ្តោយមហាវិថីសហព័ន្ឋរុស្សីក៏បាននាំពួកគេយកមកសួរនាំរកឯកសារ
ពាក់ព័ន្ឋរឿងម៉ូតូអត់មានផ្លាកលេខ ដែលជាបទបញ្ជារបស់លោកនាយឧត្តមសេនី
យ៍ស្នងការនគរបាលរាជធានីបានដាក់បញ្ជារអោយឃាត់ជនណាដែលជិះម៉ូតូគ្មាន
បំពាកស្លាកលេខ យកមកស្រាវជ្រាវរកឯកសារ…។
លោក នាយប៉ុស្ត៍រូបនេះបានបញ្ជាក់ថា ក្រោយនាំពួកគេមកកាន់ទីស្នាក់ការប៉ុស្ត៍
សួរនាំ មានការសង្ស័យក៏យកទឹកនោមរបស់ពួកគេមកត្រួតពិនិត្យដោយ
ធ្វើតេស្ត៍ជាមួយថ្នាំវិទ្យាសាស្ត្រ មានសញ្ញាវិជ្ជបានបញ្ជាក់ថា ពួកគេមានផ្ទុកនូវ
សារធាតុថ្នាំញៀន នៅក្នុងខ្លួន ទើបឃាត់ខ្លួនតែម្តង។
ពួកគេទាំង៣នាក់នោះ១ឈ្មោះ ភាន សុផា អាយុ១៨ឆ្នាំ មានទីលំនៅភូមិពោធិពោន សង្កាត់ដង្កោរ
ខណ្ឌដង្កោរ។ ២ ,ឈ្មោះ ភាន ហុង អាយុ១៨ឆ្នាំ នៅបុរីសន្តិភាព2សង្កាត់ដង្កោ
ខណ្ឌដង្កោ។
៣,ឈ្មោះហ៊ាង ម៉េត ហៅស្នា អាយុ២២
ឆ្នាំ ស្នាក់នៅផ្ទះជួលនៅក្នុងមូលដ្ឋាន សង្កាត់អូបែកក្អម ខណ្ឌសែនសុខ។
ពួកគេ(ក្រុមយុវជនទាំង៣នាក់)និយាយថា ឥឡូវនេះមិនបានប្រើប្រាស់ថ្នាំញៀន
ទៀតទេ ខកខានមួយរយៈមកហើយ ចំណែកម៉ូតូរបស់គេ មានឯកសារទិញលក់
ប៉ុន្តែខុសត្រង់មិនទាន់ធ្វើស្លាកលេខមិនអាចមា នសិទ្ឋិចរាចរបានឡើយ ហើយការ
ជិះគ្នា៣នាក់លើម៉ូតូមួយគ្រឿងក៏ខុសច្បាប់ ហើយមិនតែប៉ុណ្ណោះពួកគេថែមទាំង
មិនពាក់ពួកសុវត្ថិភាពទៀតផង គឺពោរពេញដោយបទល្មើសទាំងអស់ ប៉ុន្តែ មាន
ទោសឃុំខ្លួនតែបញ្ហាគេមានផ្ទុកសារធាតុគ្រឿងញៀននៅក្នុងខ្លួនតែប៉ុណ្ណោះដែល
ប៉ូលិស ត្រូវបញ្ជូនទៅអោយតុលាការជាអ្នកសំរេច៕ តុង សីហា