ខេត្តពោធិ៍សាត់ ៖ ប្រភពព័ត៌មានរាយការណ៍ពីពលរដ្ឋឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ និងក្រុមឈ្នួញដឹកជញ្ជូនផលអនុផលព្រៃឈើបានឲ្យដឹងថា សព្វថ្ងៃគេសង្កេតឃើញនៅលើកំណាត់ជាតិលេខ ៥៥ កើតមានបទល្មើសការដឹកជញ្ជូនផលអនុផលព្រៃឈើដូចហែរកឋិនទានគ្មានការបង្រ្កាបទាល់តែសោះ ពីសំណាក់មន្រ្តីជំនាញ និងស្ថាប័នពាក់ព័ន្ធនៅក្នុងមូលដ្ឋាន លើកលែតែកម្លាំងស្រាវជ្រាវ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេសចុះមកសហការ ឃើញមានតែជនប្រដេញរថយន្តយកលុយដូចខ្មោចតាមទាព័រប៉ុណ្ណោះ ជាក់ស្ដែងផ្ទុយទៅក្រុមប្រព្រិត្តបទល្មើសងាកមកសួរសមត្តកិច្ចខ្លះៗទៅវិញថា ពូជិះរថយន្តម៉ាក(តូយូតាកាមរីឆ្លាម) ពណ៏ឆ្លូញ និងពូជិះរថយន្តម៉ាក(តូយូតាតាកូម៉ា ពណ៏សផង និងជិះរថយន្តម៉ាក តូយូតាកាមរីឆ្លាម ពណ៏មាស)ផង តើគាត់ធ្វើការអ្វី និងនៅស្ថាប័នណាដែរ? បានជាឃើញគាត់ប្រដេញរថយន្តយកលុយរហូតចឹង? ថែមទាំងប្រើប្រាសពាកសម្ដីមិនសូវពិរោះពិសារទៀតផង ឬមួយជាតំរ៉ូការ និងបទបញ្ជារបស់អង្កភាពពួកគាត់បញ្ជាឲ្យធ្វើការបែបនេះ?។
ប្រភពព័ត៌មានរាយការណ៍ និងសំណួរពីក្រុមឈ្មួញដឹកជញ្ជូនផលអនុផលព្រៃឈើខាងលើបន្តថា សព្វថ្ងៃនេះពួកគាត់សង្កេតឃើញពូ ២នាក់ ម្នាក់ជិះរថយន្តម៉ាក កាមរីឆ្លាម និងម្នាក់ទៀតជិះរថយន្តម៉ាក តាកូម៉ាផងម៉ាក កាមរីឆ្លាមផង ដែលបានរាបរបហើយនៅខាងលើ ដែលតែងតែឃើញពួកគាត់ធ្វើសកម្មភាពផ្សេងគ្នា ប៉ុន្តែក៍នៅមិនឆ្ងាយពីគ្នាប៉ុន្មាននោះដែរ ពោលគឺគេសង្កេតឃើញនៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ចន្លោះភូមិព្រែក ២ ត្រង់ចំណុចរន្ធណៅដី និងដំណាក់ឈើក្រម ពិសេសនោះគឺស្ថិតក្នុងភូមិសាស្រឃុំសំរោង ស្រុកភ្នំក្រវាញតែម្តង។
ប្រភពព័ត៌មានរាយការណ៍ដដែលខាងលើបន្តទៀតថាករណីនេះពុំមែនទើបតែនឹងកើតឡើងនោះទេ ពោលគឺយូយាឆ្នាំមកហើយថែមទាំងបង្កការគ្រោះថ្នាក់ចរាចរណ៍ជារើយៗផងមកហើយដែរ ដែលកើតឡើងដោយសារតែជនទាំង ២នាក់នេះ ដែលគេមិនស្គាល់មុខងារច្បាស់លាស់ឬក៍អាជ្ញាទទួលសំណូកប្រយោជន៍លាភសការៈពីបុគ្គល់នេះដែរក៍មិនដឹង? ទើបរឿងនេះនៅតែកើតមានខណៈដែលកន្លងមកពលរដ្ឋធ្លាប់រាយការណ៍ឬផ្ដល់ព័ត៌មានដល់អាជ្ញាធរមានសមត្តកិច្ចដែរ តែនៅតែគ្មានប្រសិទ្ធភាពទាល់តែសោះ ករណីនេះត្រូវបានគេសង្ស័យជាតំរ៉ូវការ និងមានបទបញ្ជាពីប្រធានអង្កភាពរបស់ពួកគាត់ ឬអាចនិយាយបានថាអាចឃុបឃិតគ្នាជាប្រព័ន្ធទើបពួកគាត់ធ្វើទៅបានយ៉ាងរលូនបែបនេះនោះ៕ បឹុម ពិ