ខេត្តស្ទឹងត្រែង: រថយន្តដឹកឈើប្រណិតមួយគ្រឿងលោតឆត្រ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើសហការជាមួយកម្លាំងកងរាជអាវុធហត្ថស្នាក់ការ៧២២ស្ទាក់ចាប់បាន រួមនឹងមនុស្សពីរនាក់ នៅលើកំណាត់ផ្លូវជាតិលេខ7A កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ ក្នុងភូមិអូរឬស្សីកណ្តាល ឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។
មន្រ្តីអាវុធហត្ថអោយដឹងថារថយន្តដែលបង្ក្រាបបាននោះ ជារថយន្តម៉ាកកាមរីហើមពណ៍ស្លែពាក់ផ្លាកលេខ2R4489ដឹកឈើប្រណិតពេញរថយន្ត ហើយបានបើករត់គេចពីកម្លាំងសមត្ថកិច្ចដេញចាប់ខណៈមានរថយន្តកាមរីឆ្លាមពណ៍ស្ករមួយគ្រឿងទៀតបានបើកបិទគូទហើយរថយន្តដឹកឈើបានបែកកង់ទៅមុខលែងរត់ទើបចាប់បាន។
មន្ត្រីរដ្ឋបាលព្រៃឈើបានអោយដឹងថា ឈើប្រណិតនោះជាប្រភេទធ្នង់គីឡូមានចំនួនសរុប៥៥ដុំហើយត្រូវបាននាំយកទៅរក្សាទុកក្នុងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត។
ចំណែកជនសង្ស័យទាំងពីរ មិនបានស្គាល់អត្តសញ្ញាណនោះទេ រួមនឹងរថយន្តកាមរីហើមខាងលើនោះបានពាក់ផ្លាកលេខក្លែងក្លាយលេខភ្នំពេញ2R4489បន្លំលើប័ណ្ណបង់ពន្ធមធ្យោបាយដឹកជញ្ជូនដែលមានលេខភ្នំពេញ2D8586ដើម្បីបំភាន់ភ្នែកសមត្ថកិច្ចនោះ រក្សាទុកនៅទីបញ្ចាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត ៕ មាស សុផាត