ភ្នំពេញ ៖ រថយន្តធុនធំៗចំនួន៣គ្រឿង ក្នុងនោះមួយគ្រឿងផ្ទុកដែកអេតចាយសំពីសំពោង គ្មានសណ្តាប់ធ្លាប់ឈប់ចតលើផ្លូវសាធារណៈដោយមិនស្តាប់តាមការណែនាំរបស់អាជ្ញាធខណ្ឌ
ទើបលោកអភិបាលខណ្ឌបញ្ជាអោយចាប់យកមករក្សាទុក រងចាំធ្វើលិខិតស្នាមផផាក
ពិន័យតាមច្បាប់ដែលបានកំណត់។ ករណីឃាត់រថយន្តទាំង៣គ្រឿងនេះ ធ្វើឡើងកាលពីវេលាម៉ោង២និង៤៥នាទីរសៀល ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
ប្រជាពលរដ្ឋបានលើកឡើងថា កន្លងមក ពេលដែលរថយន្តចេញចូលដឹកអេតចាយ នៅចំណុចឃ្លាំងខាងអេតចាយម្តងៗ គេឃើញថារថយន្តទាំងនោះបានឈប់ចត រញ៉េរញ៉ៃតាមផ្លូវ មិនតែប៉ុណ្ណោះថែមទាំប្រលាក់ភក់ ដីតាមផ្លូវ ធ្វើអោយប៉េះពាល់និង គ្មានសណ្តាប់ធ្នាប់សាធារណៈ ។
តាមអាជ្ញាធរបានឲ្យដឹងថា រថយន្តចេញចូលដឹកអេតចាយនៅឃ្លាំងខាងលើ សុទ្ធតែប្រភេទធន់ធំ ដឹកផ្ទុកដែកអេតចាយ មកពីតាមបណ្តខេត្ត ឬដឹកជញ្ជូនទៅប្រទេសវៀតណាម ហើយក្រុមរថយន្តទាំងនោះ មកចតទុក លើចិញ្ចើមផ្លូវភ្នំពេញហាណូយទោះកន្លងមក អាជ្ញាធរបានហៅម្ចាស់ទីតាំង មកប្រាប់ច្រើនលើកច្រើនសារមកហើយតែមិនស្តាប់ ជុំវិញ រថយន្តចតគ្មានសណ្តាប់ធ្នាប់ ដឹកខុសបច្ចេកទេស រថយន្តប្រលាក់សុទ្ធតែដី ភក់ ធ្វើឲ្យបាត់បង់ សណ្តាប់ធ្នាប់ផ្លូវសាធារណៈ។
ពាក់ព័ន្ធករណីចាប់រថយន្តធុនធំទាំង៣គ្រឿងខាងលើនេះនៅ រសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៧។
លោក បុឹល កុសល អភភិបាលនៃគណៈអភិបាលខណ្ឌសែនសុខបានមានប្រសាសន៍អោយដឹងថា៖ មកពីម្ចាស់រថយន្តទាំងអស់នោះមិនព្រមស្តាប់តាមការណែនាំរបស់អាជ្ញាធខណ្ឌហើយកន្លងមកលោកធ្លាប់បានហៅម្ចាស់ទីតាំងមកណែនាំពីបញ្ហានេះជាច្រើនដងមកហើយ។ដោយទីមួយសូមអោយពួកគាត់ជួយសំអាតផ្លូវមុខទីតាំងរបសពួកគាត់ផងប៉ុន្តែពួកគាត់មិនបានជួយសំអាតនោះទេ ទីពីហាមមិនអោយចតលើផ្លូវហាណូយព្រោះខ្លាចកើតមានគ្រោះចរាចរកើតឡើងនិង ទី៣ធ្វើអោយប៉េះពាល់ខូចសណ្តាប់ធ្នាប់សាធារណៈទៀតផង។ដូចនេះហើយទើបបញ្ជាអោយកម្លាំងសណ្តាប់ធ្នាប់ខណ្ឌចុះទៅ ចាប់រថយន្តទាំងនោះ យកទៅរក្សាទុកនៅទីបញ្ជាការអាវុធហត្ថខណ្ឌសែនសុខជាបណ្តោះអាសន្ន រងចាំសម្រេចជាក្រោយ ៕ តុង សីហា