ក្រចេះ : មនុស្សបីនាក់បានបាត់ខ្លួន ករណីបាក់រណ្តៅរ៉ែមាស មួយកន្លែងនៅចំណុចអូរត្រូន ភូមិអូរពោរ ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ។
ម្ចាស់ទីតាំងកើតហេតុខាងលើត្រូវបានគេស្គាល់ឈ្មោះ
ប៊ីន ដាលីន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ។
លោកវរសេនីយ៍ត្រី នាង គង់ហ៊ាន អនុប្រធានមន្ទីរយុត្តិធម៌ កង រាជអាវុធហត្ថខេត្តក្រចេះ សហការជាមួយ អយ្យការអមសាលា ដំបូងខេត្ត នគរបាលស្រុកសំបូរ ដឹកនាំដោយលោក ធុច បញ្ចសន្តិភាព ព្រះរាជអាជ្ញារង បានចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវ ជ្រាវ និងស្វែងរកកម្មករដែលកំពុងបាត់ខ្លួននៅក្នុងរណ្តៅរ៉ែ ។
លោកវរសេនីយ៍ត្រី នាង គង់ហ៊ានបានអោយដឹងថា កម្មករ បាត់ខ្លួនរួមមានឈ្មោះ
1 ឈ្មោះ នួន ចាន់រ៉ា ភេទប្រុស អាយុ៥៤ឆ្នាំ នៅដីសម្បទាន ភូមិកាកុត ឃុំសំបុក្រ ស្រុកចិត្របូរី ខេត្តក្រចេះ មុខរបរ អ្នកម៉ៅការរណ្តៅរ៉ែមាស ។
2 ឈ្មោះ ជិន ធារ៉ា ភេទប្រុស អាយុ២៥ ឆ្នាំ នៅភូមិស្ទឹងស្វាយ ឃុំដារ ស្រុកចិត្របូរី ខេត្តក្រចេះ មុខរបរ : កម្មករ
3 ឈ្មោះ រាជ សាគា ភេទប្រុស អាយុ២១ឆ្នាំ នៅដីសម្បទាន ភូមិកាកុតឃុំសំបុក្រ ស្រុកចិត្របូរី ខេត្តក្រចេះ ។ មុខរបរ :កម្មករ ។
គួរបញ្ជាក់ថាហេតុការណ៍ខាងលើនេះ កើតឡើងកាលពី វេលាម៉ោង២នឹង៣០នាទី ថ្ងែទី១ ខែកញ្ញា ឆ្នាំ២០១៧ ។
សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះទាំង៣នាក់ខាងលើអាចនឹងត្រូវស្លាប់ ៕ ជាយក្រុង