ចូលចិត្តច្រៀងខារ៉ាអូរខេ តែសុំលុយប្រពន្ធៗអត់ឲ្យ  ខឹងបើកឡានបុកការ៉ាស់សាំងខ្លួនឯងឆេះខ្ទេចគ្មានសល់

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ស្ថានីយប្រេងឥន្ធនៈសូគីមិច យីហោ លីតាអូត្រែល បានផ្ទុះឆេះគ្មានសល់ បង្កឡើងដោយប្តីស្រវឹងស្រា សុំលុយប្រពន្ធទៅចូលច្រៀងខារ៉ាអូខេមិនអោយ ក៏កើតជាកំហឹងបើកឡានបុកទូបាញ់ប្រេងសាំង កាលពីវេលាម៉ោង៩យប់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិអូរត្រែល ឃុំអូរត្រែល ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង ។

ប្រភពព័ត៌មានអោយដឹងថា អ្នកបង្កអោយមានការករណីភ្លើងឆេះស្ថានីយសាំងនេះ គឺដោយសារបុរសម្នាក់ ឈ្មោះឌី (ជាប្តី) ជិះឡាន២បាំង មានគ្នា៣នាក់ជាមិត្តភក្តិនិងគ្នាទៅសុំប្រពន្ធឈ្មោះ លីតា តែប្រពន្ធមិនអោយលុយ ទើបខឹងប្រពន្ធហើយ បើកឡាននោះបុកទូបាញ់ ប្រេងផ្ទុះឆាបឆេះឡើង រួចរត់គេចខ្លួនបាត់ ។ ចំណែកប្រពន្ធ និង កូនបានត្រឹមឈរយំសោកស្តាយរហូតដួលសន្លប់ តែត្រូវក្រុមកម្មករជួយសង្គ្រោះជីវិតបានទាន់ពេលវេលា ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ទំហំនៃការខូចខាតមានរថយន្តដឹកប្រេង២គ្រឿង ម៉ូតូ១គ្រឿង និងលុយចំនួន ប្រហែល៦ម៉ឺនដុល្លារ គ្រឿងសាឡុងឈើមួយចំនួន ព្រមទាំងទីតាំងស្ថានីយ៍ប្រេងឥន្ធនៈខ្ទេចគ្មានសល់ ។

សមត្ថកិច្ចអោយដឹងថា កម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យ បានប្រើប្រាស់រថយន្តពន្លត់ ជាច្រើនជើងស្រប ជាមួយ មេឃ ភ្លៀងតិចៗ ទើបគ្រប់គ្រងស្ថានការណ៍ បានព្រោះទីតាំងស្ថានីយប្រេងឥន្ធនៈ មានចំងាយឆ្ងាយ ពីខេត្តស្ទឹងត្រែង ៕ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print