ភ្នំពេញ ៖ ជនសង្ស័យម្នាក់បន្ទាប់ពីធ្វើសកម្មភាពឆក់ការបូបពីស្រ្តីជនជាតិបរទេសម្នាក់បានសម្រេចតែរត់មិនរួចក៏ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង១កំពុងល្បាតតាមមូលដ្នានក៏ប្រទះឃើញដេញចាប់ឃាត់ខ្លួនបានភ្លាមៗតែមង្ត កាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី១ខែកញ្ញា ឆ្នាំ២០១៧នៅចំណុចផ្លូវលេខ៣២០សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទី១ ឈ្មោះ គង់វិឆៃ ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះម្ដុំ សង្កាត់ស្ទឹងមាន ខណ្ឌមានជ័យ ជាសិស្ស ។
បើតាមប្រភពពត៍មានពីមន្រ្តីនគរបាលបានប្រាប់អោយដឹងថា មុនពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង៣កំពុងដាក់ល្បាតក្នុងមូលដ្នានក៏ស្រាប់តែ ប្រទះឃើញក៏បានតាមដានពីក្រោយស្រាប់តែជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿងម៉ាក NEXពណ៌ស ពាក់ស្លាកលេខភ្នំពេញ1FL.1424 តាមបណ្ដោយផ្លូវលេខ៣២០ ស្រាប់តែមានជនរងគ្រោះបានដេញតាមពីក្រោយហើយស្រែកថាជួយផងចោរឆក់ភ្លាមៗនោះក៏ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង៣ដែលកំពុងល្បាតក៏បានដេញតាមពីក្រោយរហូតទើបឃាត់ខ្លួនបានជនសង្ស័យតែមង្ត ។
ក្រោយពីកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង៣ឃាត់ខ្លួនជនសង្ស័យយកមកសាកសួរបានសារភាពថារូបពិតជាបានធ្វើសកម្មភាពឆក់ការបូបពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យរួចនិងម៉ូតូត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង៣នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួនាំចាត់ការតាមនីតិវិធី ។ ចំណែការបូបជនរងគ្រោះត្រូវបានសមត្ថកិច្ចប៉ុស្តិ៍បឹងកេងកង៣ ប្រគល់អោយទៅម្ចាស់វិញផងដែរ ៕ ស រស្មី