លោក អូស្មាន ហាស្សាន់ ៖ ម៉ាឡេស៊ី នៅតែជាម្ចាស់ជំនួយ ដ៏ធំ ជួយដល់សហគមន៍ខ្មែរឥស្លាម ដើម្បីកាត់បន្ថយភាពក្រីក្រ

ចែករំលែក៖

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់បានអោយដឹងថា ម៉ាឡេស៊ី នៅតែជាដៃគូដ៏ល្អ និងជាម្ចាស់ជំនួយ ដ៏ធំ ជួយដល់សហគមន៍ខ្មែរ ឥស្លាម ដើម្បីកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោម ការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី ។

លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់ បែបនេះ ខណៈលោក ទទួលដំណើរទស្សនៈកិច្ច របស់គណៈប្រតិភូម៉ាឡេស៊ី ដឹកនាំដោយលោក Dato’ Sri Jamil Khir Bin Haji Baharom រដ្ឋមន្រ្តីនៃទីស្តីការគណៈរដ្ឋមន្រ្តី ប្រទេសម៉ាឡេស៊ី ដែលជាម្ចាស់ជំនួយ ដ៏ធំជាងគេ ជូនដល់សហគមន៏ខ្មែរឥស្លាម ពិធីទទួលដំណើរទស្សនកិច្ចនេះ បានប្រព្រឹត្ដទៅថៃ្ងទី០២ កញ្ញា ឆ្នាំ២០១៧ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ។

លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តីម៉ាឡេស៊ីមកកម្ពុជា នៅពេលនេះ គឺមាន គោលបំណង ដើម្បីពង្រឹង និងពង្រីកការទំនាក់ទំនងសាមគ្គីភាព ជាមួយថ្នាក់ដឹកនាំសហគមន៏ឥស្លាមនៅកម្ពុជា ជាពិសេស និងចូលជួប សម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅឯវិមានសន្តិភាព នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៧ ខាងមុខនេះ ។ ដើម្បីពិភាក្សារឹតចំណងសាមគ្គីភាព មិត្ដភាព និងរក្សាការបន្ដ ផ្ដល់ជំនួយឥតសំណង ជួនដល់សហគមន៏ ខ្មែរឥស្លាម កាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាល កម្ពុជា ។

លោក អូស្មាន ហាស្សាន់ បានបន្តថា៖ ក្នុងដំណើរមកដល់កម្ពុជានេះដែរ គណៈប្រតិភូ ក៏នឹងអញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ វិហារឥស្លាម Jamik Negeri នៅកំពង់ចាម ក្រោម អធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង សម្ដេច កិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅភូមិរការ ឃុំសំបូរមាស ក្រុងកំពង់ចាម នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ។

ចំណែកការងារមួយទៀត ដែលរដ្ឋមន្រ្តីម៉ាឡេស៊ីអញ្ជើញមកនេះ ក៏នឹងចូលរួមសម្ពោធវិទ្យាស្ថានអាន់នៀកម៉ះអាល់អីស្លាមីយ៉ះ ភ្នំពេញ ដែលជាការឧបត្ថម្ភដោយ ក្រុមប្រឹក្សា ឥស្លាមរដ្ឋសហព័ន្ធម៉ាឡេស៊ី ជានាយកដ្ឋានមួយដែលនៅក្រោម ការគ្រប់គ្រងរបស់លោកដោយផ្ទាល់រួមជាមួយនឹងនាយកដ្ឋានសំខាន់ៗ ចំនួន១២ផ្សេងៗទៀត ដែលសុទ្ធតែស្ថិតនៅក្រោម ទីស្តីការគណៈរដ្ឋមន្រ្តីម៉ាឡេស៊ី ដែលវិទ្យាស្ថានមួយនេះ នឹងសម្ពោធដាក់អោយ ប្រើប្រាស់ ជាផ្លូវការនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោក ហ៊ុន ម៉ានិត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេ នាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ឋ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន៕ ដោយ៖ សំរិត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print