ឃ្លាំងកន្ទក់របស់កសិដ្ឋានចិញ្ចឹមត្រីមួយត្រូវអគ្គីភ័យបំផ្លាញ ខូចខាតអស់៧០តោន (VIDEO INSIDE)

ចែករំលែក៖

ភ្នំពេញ ៖ ឃ្លាំងដាក់កន្ទក់កសិកដ្ឋានចិញ្ចឹមត្រីមួយកន្លែងត្រូវអគ្គីភ័យឆាបឆេះទាំងស្រុង រួមទាំងកន្ទក់សំរាប់កែច្នៃជាចំណីត្រី​ចំនួន៧០តោនទៀតផង។

អគ្គីភ័យនេះបង្កអោយមានការភ្ញាក់ផ្អើល កាលពីម៉ោង៣រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ នៅភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

លោក អនុសេនីយ៍ឯក ញាណ នន នាយប៉ុស្ត៍នគរបាលរដ្ឋបាល សង្កាត់ឃ្មួញខណ្ឌសែនសុខ បានអោយដឹងថា អគ្គីភ័យនេះកើតឡើងដោយសារ ម្ចាស់ភ្លេចពន្លត់ឡចំអិនចំណីត្រី។

លោក ស៊ាន់ លន់ អាយុ៦០ឆ្នាំ ជាម្ចាស់កសិដ្ឋាននេះបានប្រាប់សមត្ថកិច្ចមូលដ្ឋានថា អគ្គីភ័យនេះបង្ករឡើងដោយសារកំទេចភ្លើងដែលបន្សល់នៅក្នុងឡរចំអិនចំណីត្រី មិនបានពន្លត់អោយអស់។ លោកបានបញ្ជាក់ថាមហន្តរាយនេះបានបំផ្លាញរោង ឃ្លាំងរក្សាទុកកន្ទក់សំរាប់លាយកែច្នៃជាចំណីត្រីចំនួន១ខ្នងទំហំ១០ម៉ែត្រគុណនិង១៥ម៉ែត្រប្រក់ស័ង្កសីនិងឆេះកន្ទក់សំរាប់កែច្នៃធ្វើចំណីត្រីអស់ចំនួន៧០តោន រួមទាំងម៉ូតូនិង១គ្រឿងផង តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ ។

ប៉ូលិសនិយាយថា÷ បានប្រើប្រាស់រថយន្តសំរាប់ពន្លត់អគ្គីភ័យបាញ់ពន្លត់អស់ចំនួន៥ឡានពន្លត់បានជោគជ័យនៅម៉ោងង៦ ព្រឹកប្រើពេលអស់៣ម៉ោង ៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print