ត្បូងឃ្មុំ ៖ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ ២០១៧ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានធ្វើការបង្ក្រាបករណីជួញដូរ រក្សាទុក ដឹងជញ្ជូននូវសារធាតុញៀនដោយខុសច្បាប់ នៅភូមិសំបូរ ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានការសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេមង ។
ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបនោះកម្លាំងយើងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ មៀច ហុង ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ជាតិខ្មែរ នៅលំឋានភូមិ.ឃុំខាងលើ និងធ្វើការឆែកឆេរបានរកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១៥ កញ្ជប់តូច ដែលលាក់ទុកលើដំបូលសង្ក័សី ។
ក្រោយពីឆែកឆេររកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន កម្លាំងជំនាញយើងបាននាំខ្លួនជនសង្ស័យឈ្មោះ មៀច ហុង ភេទ ប្រុស និងម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ១៥ កញ្ចប់តូចនោះ មកកាន់អធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តត្បូងឃ្មុំ ធ្វើការកាត់ទោសដាក់ពន្ធនាគារតាមនីតិវិធីច្បាប់ ។
បញ្ជាក់ ៖ មុខសញ្ញាឈ្មោះ មៀច ហុង នេះធ្លាប់ត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួនបញ្ចូនទៅឲ្យតុលាការម្តងហើយពីបទជួញដូរ រក្សាទុក ដឹងជញ្ជូននូវសារធាតុញៀនដោយខុសច្បាប់កាលពីថ្ងៃទី ០៧ ខែ មិថុនា ឆ្នាំ ២០១៦ ហើយត្រូវបានដោះលែងចេញពីពន្ធនាគារនៅថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០១៧ តាមដីការបស់តុលាការ ៕