កំពុងតែវេចខ្ចប់មានអីសមត្ថកិច្ចទៅទាន់ឃាត់ខ្លួនបាន៦នាក់ និងថ្នាំញៀន២៦កញ្ចប់

ចែករំលែក៖

ខេត្តតាកែវ ៖ មុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម៦ នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ដែលហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង ១៦:៤០ នាទី ស្ថិតនៅចំណុចទួលមួលកន្លែងក្នុងភូមិអង្គុញឃុំត្រឡាចស្រុកទ្រាំង ខេត្តតាកែវ។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកទ្រាំង បានឲ្យដឹងថា ដោយទទួលបានបទបញ្ជារបស់លោកឧត្តមសេនីសុខ សំណាងស្នងការនគរបាលខេត្តតាកែវ កម្លាំងជំនាញ នៃអធិការដ្ឋានបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានបង្ក្រាបមុខសញ្ញាជួញដូរ ចែកចាយនឹងប្រើប្រាស់សារធាតុញៀនបាន៦ នាក់ដែលទី១ ឈ្មោះ ស៊ួង សារិក ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិសូភី ឃុំដូងខ្ពស់ ស្រុកបូរីជលសា ខេត្តតាកែវ ទី២ ឈ្មោះឆាយ វីរៀម ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាលើ ទី៣ឈ្មោះញ៉ ពុធ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិសូភី ឃុំដូងខ្ពស់ ស្រុកបូរីជលសា ខេត្តតាកែវ ទី៤ ឈ្មោះញន ស៊ីណា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិជ្រែ ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ ទី៥ ឈ្មោះកុក វ៉ាឃីម ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិត្រឡាច ឃុំត្រឡាចស្រុកទ្រាំង ខេត្តតាកែវ និងទី៦ ឈ្មោះម៉ាង ម៉ុស ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិសំរោង ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ និងដកហូតវត្ថុតាងរួមមាន ថ្នាំញៀន២៥កញ្ចប់តូច ១កញ្ចប់ធំ ជញ្ជីញសម្រាប់ថ្លឹងសារធាតុញៀន០១គ្រឿង ម៉ូតូពីរគ្រឿង ទូរស័ព្ទដៃ៤គ្រឿង និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

NKD-36x6_outline

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ខាងលើកម្លាំងជំនាញកំពុងកសាងសំណុំរឿងតាមនីតិវិធី៕ ភ្នំដា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print