អភិបាលខណ្ឌមានជ័យចុះជួបកម្មករ៦០០នាក់នៅរោងចក្រណានតាយដែលតវ៉ាមិនចូលធ្វើការ

ចែករំលែក៖

ភ្នំពេញ ៖ លោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងលោក ឌី រ័ត្ឋខេមរុណ អភិបាលរង អមដំណើរដោយមន្ត្រីជំនាញក្រោមឧិវាទបានអញ្ជើញចុះជួបជាមួយនឹងក្រុមអ្នកតវ៉ាដែលបម្រើការងារ នៅក្នុងរោងចក្រកាត់ដេរណាន តាយប្រមាណជា៦០០នាក់ដែលបានធ្វើការតវ៉ាទាមទារ រកប្រាក់អត្ថប្រយោជន៍ និងការផ្លាស់ប្តូរថៅកែថ្មីរបស់ពួកគេ ។

ការចុះជួបក្រុមអ្នកតវ៉ានេះលោកអភិបាលខណ្ឌមានជ័យបានថ្លែងទៅកាន់ពួកគេកាលពីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ នៅក្នុងរោងចក្រណានតាយ ដែលមាន ទីតាំងនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមាន​ជ័យ៣ ដោយបានបញ្ជាក់ជូនក្រុមអ្នក តវ៉ាឲ្យដឹងថា ការដោះស្រាយវិវាទរវាងបងប្អូនកម្មករ នឹងថៅកែរោងចក្រនោះគឺទាមទារឲ្យមានការចូលរួមដោះស្រាយគ្រប់សមាសភាពពាក់ព័ន្ធ ដើម្បីទម្លាយភាពទាល់ច្រកឲ្យមានតម្លាភាព និងស្មើភាពគ្នា។ លោក អភិបាលខណ្ឌក៏ស្នើសុំឲ្យក្រុមអ្នកតវ៉ាទាំង អស់ចូលធ្វើការវិញជាធម្មតា ខណៈដែលថៅកែរោងចក្រនៅក្រៅប្រទេសហើយថានឹងត្រឡប់មកវិញនៅវេលាម៉ោង១១និង៣០ នាទីថ្ងៃនេះ។

ដោយឡែកលោក ឌី រ័ត្ឋខេមរុណ អភិ បាលរងខណ្ឌមានជ័យក៏បានលើកឡើងផងដែរថា លោកនឹងអញ្ជើញតំណាងក្រសួង ការ ងារតំណាងសហជីព តំណាងកម្មករ ព្រមទាំងមន្ត្រីជំនាញនានាបើកកិច្ចប្រជុំដោះស្រាយនៅរសៀលម៉ោង៣ថ្ងៃដដែលនេះដើម្បី បញ្ចប់បញ្ហាតាមការស្នើសុំរបស់បងប្អូនកម្មករ។

ក្រោយពីការប្រជុំពិភាក្សាជាមួយកម្មករ រួចមកលោក ពេជ្រ កែវមុនី អភិបាលខណ្ឌ មានជ័យ ក៏បានឧបត្ថម្ភនូវថវិកាចំនួន២០ម៉ឺនរៀលដល់កម្មករដើម្បីទិញទឹកសុទ្ធ។ ជាមួយគ្នានេះផងដែរ ក្រុមអ្នកតវ៉ាបាន សម្តែងក្តីរីករាយក្នុងការដែលអាជ្ញាធរ ខណ្ឌចូលរួមដោះស្រាយដល់ពួកគាត់ ៕ តាឡឹម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print