ខេត្តកំពង់ស្ពឺ ៖ រថយន្ត និង អ្នកបើកបរឲ្យក្រុមហ៊ុនបូពា៍អាស៊ីដឹកអ្នកដំណើរ ត្រូវបានកម្លាំងកងរាជអាវុធ ហត្ថស្នាក់ការសន្តិសុខលេខ៥០០ធ្វើការឃាត់និងចាប់ខ្លួន បន្ទាប់ពីក្រុមហ៊ុនទេសចរណ៍មួយនេះលួចដឹកសត្វ ព្រៃទាំងបំពានច្បាប់ កាលពីថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៧ លើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុក សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
មន្ត្រីកងរាជអាវុធហត្ថស្នាក់ការ៥០០បានឲ្យដឹងថា អ្នកបើកបររថយន្តខាងលើ ឈ្មោះជឹម សិទ្ធ ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិថ្មី ឃុំរុងរឿង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ក្នុងការចុះបង្ក្រាបនោះ កម្លាំងចាប់យកវត្ថុតាងរួមមាន ៖ រថយន្ត១គ្រឿង ពាក់ស្លាក លេខភ្នំពេញ 3D.1105 សត្វអណ្តើកចំនួន១១ក្បាល ស្មើ១០គីឡូក្រាម សត្វ ស្រពោជចំនួន៣ក្បាល ពស់ចាន់ល្មម២៩គីឡូក្រាម ពស់ថ្លាន់២៤គីឡូក្រាម ពស់វែក៣០គីឡូក្រាម ពស់សាំងសឺ៥៣គីឡូក្រាម ។
បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាងខាងលើប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើស្រុកកំពង់ត្រឡាច ដើម្បីចាត់ការ បន្តតាមនិតិវិធី ៕ ដោយ ៖ ស សម