ភ្នំពេញ ៖ ព្រោះតែការបើកបរមិនយោគយល់គ្នាធ្វើអោយបុរស២នាក់ចង់បង្កហឹង្សាដាក់គ្នាទៅវិញទៅមកគ្រាន់តែរឿងបើករថយន្តជែងគ្នាសោះបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍។
ហេតុការណ៍ដ៍មិនគួអោយកើតនេះបានកើតឡើងកាលពីម៉ោង១និង៣០នាទីរសៀលថ្ងៃទី៦ខែកញ្ញាឆ្នាំ២០១៧លើកំណាត់ផ្លូវភ្នំពេញហាណូយកែងនិងផ្លូវសម្តេចជាសុីម ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
អ្នកឃើញហេតុការណ៍បានអោយដឹងថា៖ នៅមុនពេលកើតហេតុគេឃើញមានរថន្ត១គ្រឿងម៉ាកSTAREX ព័ណទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2Q.8396 បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណក្នុងទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចភ្លើងស្តប់ កែង២៤ម៉ោងខាងលើអ្នកបើកបរប្រុងបត់ស្តាំពេលនោះក៍មានរថយន្ត១គ្រឿងទៀតជាប្រភេទដឹកដីម៉ាកហុីណូព័ណសលាយ ខៀវពាក់ស្លាកលេខ ព្រះសីហនុ.2153 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណក្នុងទិសដៅស្របគ្នាហើក៍បានបត់ស្តាំដូចគ្នាប៉ុន្តែដោយសារអ្នកបើកបរទាំងពីខ្វះការយោគយល់បានបើកជែងគ្នាចង់ទៅមុនរៀងៗខ្លួនទើបចង់បង្កជម្លោះរករឿងវាយគ្នាធ្វើអោយមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនៅគោលដៅនោះមកជួយអន្តរាគមន៍និងជួយសម្របសម្រួលទើភភាគីទាំងពីព្រម សុំទោសគ្នាទៅវិញទៅមកដើម្បីបញ្ចប់រឿងហើយបែកផ្លូវគ្នាបើករថយន្តចេញទៅរៀងៗងខ្លួន ៕ តុង សីហា