បុរសជនជាតិបារាំងម្នាក់ ដេកស្លាប់ក្នុងភោជនីដ្ឋាននិងសណ្ឋាគារយីហោ“Sangkum”

ចែករំលែក៖

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសជនជាតិបារាំងវ័យជាង៦០ឆ្នាំម្នាក់ បានដេកស្លាប់នៅក្នុងភោជនីដ្ឋាននិងសណ្ឋានគារយីហោ “Sangkum” បង្កឲ្យមានការភ្ញាក់ផ្អើលបុគ្គលិកនិងសមត្ថកិច្ចមូលដ្ឋានចុះមកត្រួតពិនិត្យសាកសព ទើបដឹងថាបណ្ដាលមកពីជំងឺគាំងបេះដូង ។

ករណីជនបរទេសដេកស្លាប់ខាងលើនេះ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី៦ខែកញ្ញាឆ្នាំ២០១៧ តាមផ្លូវលេខ៧៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យសង់ត្រាល់បានមកកន្លែងកើតហេតុ ដោយនិយាយថាមានជនបរទេសម្នាក់មានអាការៈមិនស្រួលខ្លួន បានទូរស័ព្ទហៅមកពិនិត្យមើលសុខភាពរបស់ជនរងគ្រោះ ប៉ុន្តែពេលមកដល់ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយក៏រថយន្តសាមុយត្រលប់ទៅវិញ ក៏មានការភ្ញាក់ផ្អើលពេញភោជនីដ្ឋានខាងលើតែម្តង ។ ស្រាប់តែមួយសន្ទុះក្រោយមកគេឃើញរថយន្តសាមុយរបស់នគរបាលរាជធានីភ្នំពេញផ្នែកចក្ខុកោសលវិច័្ឆយ ចុះមកទីតាំងខាងលើនេះ ដើម្បីធ្វើការត្រួតពិនិត្យលើសាកសពអស់រយះពេលជិត៣ម៉ោង ទើបដឹងថាជនរងគ្រោះស្លាប់ដោយសារគាំងបេះដូង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានពិនិត្យ និងធ្វើកោសល្យវិច្ឆ័យរួចវិចខ្ចប់សាកសពដឹកចេញយកទៅដំកល់នៅមន្ទីរពេទ្យរុស្សីុដើម្បីទាក់ទងរកសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print