នគរបាលបង្រ្កាបជនជួញដូរ.រក្សាទុក និងប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀនបានម្នាក់រួមទាំងវត្ថុតាង និងសម្ភារ

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កំលាំងនគរបាប៉ុស្តិ៍រដ្ឋបាលបឹងខ្នាប្រជាការពារភូមិសហការគ្នា បង្រ្កាបជនជួញដូរ.រក្សាទុក និងប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀនចំនួន ១នាក់ រួមទាំងវត្ថុតាង និងសម្ភារ នៅស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រតិបត្តិការខាងលើធ្វើឡើងកាលពីវេលាម៉ោង៦ និង៥០នាទីយប់ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចផ្លូវលោក ស្ថិតក្នុងភូមិក្រសាំងគ្រួ ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងខ្នារបានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួនឈ្មោះ ព្រាប ធីណា ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានខាងលើបន្តថា ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងបានធ្វើការដកហូតនូវវត្ថុតាង និងសម្ភាររួមមាន.ម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន ០៩កញ្ចប់តូច និងឧបករណ៍សម្រាប់ប្រើប្រាសក្នុងបុព្វហេតុគ្រឿងញៀនមួយចំនួន ទូរស័ព្ទដៃចំនួន ០១គ្រឿង និងម៉ូតូចំនួន ១គ្រឿងដែរម៉ាក បុកស័រ ពណ៏ក្រហម គ្មានស្លាកលេខ។

ប្រភពព័ត៌មានដដែលខាងលើបន្តទៀតថា ចំពោះជនសង្ស័យរួមទាំងវត្ថុតាង និងសម្ភារ បាននាំយកមកអធិការដ្ឋាននគរបាលស្រុកបាកានដើម្បីបន្តរាបចំនីតិវិធី បញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ មានចំណាត់ការបន្តតាមបច្ចេកទេសរបស់ជំនាញ៕ បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print