ជិះម៉ូតូបម្រុងបត់ក្រោយ ម៉ូតូមួយគ្រឿងមកដល់ចាប់ហ្វ្រាំងមិនទាន់បុកសន្លប់នារីម្នាក់

ចែករំលែក៖

ភ្នំពេញ៖ នារីម្នាក់សន្លប់ស្តូកស្តឹង ត្រូវបានបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យភ្លាមៗ ដែល កើតឡើងរវាងម៉ូតូបុកម៉ូតូយ៉ាងពេញទំហឹង កាលពីវេលាម៉ោង២និង២០នាទី រសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ ដែលស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេងទល់មុខនឹងរោងចក្រ សាន់ តិច នៅក្នុងភូមិ ត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
សាក្សីឃើញហេតុការណ៍នេះបានឲ្យដឹងថាមុនពេលកើតហេតុ គឺភាគីទាំងសងខាងធ្វើ​ដំណើរ​ជិះម៉ូតូហុងដាសេ១២៥ដូចគ្នានិងធ្វើដំណើរក៏ស្របទិសគ្នាដែរតាមផ្លូវវេងស្រេងក្នុងទិសដៅពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុភាគីខាងជនរងគ្រោះដែលបើកបរដោយម៉ូតូហុងដាសេ១២៥ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ បាត់ដំបង 2F-0227 ជិះដោយមនុស្សប្រុសស្រី២នាក់ បានស៊ីញ៉ូភ្លើងបម្រុងនឹងបត់ឆ្លងផ្លូវទៅក្រោយវិញ តែមិនទាន់បានបត់បានស្រួលបួលផង ក៏មានម៉ូតូហុងដាសេ១២៥ស៊េរីឆ្នាំ២០១៤ មួយគ្រឿងទៀតពាក់ស្លាកលេខ ព្រៃវែង 1I-5468 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបាន បើកមកពីក្រោយយ៉ាងលឿនទៅបុកម៉ូតូខាងលើយ៉ាងពេញទំហឹង បណ្តាលឲ្យដួលទាំងអស់គ្នានិងបណ្តាលឲ្យនារីម្នាក់ដួលបោកខ្លួននិងក្បាលទៅនឹងផ្លូវ ធ្វើឲ្យសន្លប់នៅនឹងកន្លែងតែម្តង។
ក្រោយពេលកើតហេតុភ្លាមៗ ក្រុមសន្តិសុខនិងប្រជាពលរដ្ឋ នៅជុំវិញទីនោះបាននាំគ្នា​ជួយសែង​នារីរងគ្រោះមកដាក់លើចិញ្ចើមផ្លូវហើយហៅរថយន្តសាមុយដឹកយកទៅសង្រ្គោះ​នៅឯមន្ទីរពេទ្យភ្លាមៗផងដែរ។ រីឯសម្ភារត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅវាស់វែង​យកទៅរក្សារដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print