ឃាត់ជនជាតិវៀតណាម២៣នាក់នៅហាងខារ៉ាអូខេ៩៩ និងហាងកាហ្វេ ស្នាក់នៅខុសច្បាប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឃាត់ខ្លួន ជនជាតិវៀតណាម​២៣នាក់​ដែល លួចចូលមកស្នាក់នៅដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន គ្មានប័ណ្ណការងារ និងប្រើប្រាស់ឯកសារមិនពិតប្រាកដ នៅក្នុងហាងការ៉ាអូខេមួយកន្លែង យីហោ៩៩ និង១​កន្លែង​ទៀតនៅហាងកាហ្វេ ស្ថិតនៅផ្លូវលេខ១៥ និងផ្លូវលេខ១៣៦ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ ធ្វើឡើងនៅរសៀល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោង២ និង៣០នាទីរសៀល ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍និងដោយមានការសម្របសម្រួលពី លោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំង សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផង។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា មានប្រសាសន៍ថា ការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនជាតិវៀតណាម២៣នាក់ ក្នុងនោះមានស្រី១២នាក់ ដែលអ្នកទាំងនេះលួចចូលមកស្នាក់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន គ្មានប័ណ្ណការងារ និងប្រើប្រាស់ឯកសារមិនពិតប្រាកដនោះឡើយ។
លោកឧត្តមសេនីយឯកបញ្ជាក់ថា សមត្ថកិច្ចនឹងបញ្ជូនពួកគេទាំងអស់នោះទៅ​កាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដើម្បីត្រួតពិនិត្យឯកសារ និងចាត់ការតាមច្បាប់នៃ​ព្រះរាជាណាចក្រកម្ពុជា ៕

...

ដោយ៖ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print