លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ៖ ការបិទកាសែ Cambodia Daily និងវិទ្យុក្នុងស្រុកមួយចំនួនដែលជួលម៉ោងអោយវិទ្យុអាស៊ីសេរី និងវិទ្យុ VOA របស់សហរដ្ឋអាម៉េរិក មិនមែនជារឿងនយោបាយនោះទេ

ចែករំលែក៖

ភ្នំពេញ៖ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ៖ ការបិទកាសែ Cambodia Daily និងវិទ្យុក្នុងស្រុកមួយចំនួនដែលជួលម៉ោងអោយវិទ្យុអាស៊ីសេរី និងវិទ្យុ VOA របស់សហរដ្ឋអាម៉េរិក មិនមែនជារឿងនយោបាយនោះទេ តែវាជារឿងអង្គភាព Cambodia Daily មិនបង់ពន្ធជូនរដ្ឋ ហើយមានកាសែតគ្នាឯងប្តឹងថា Cambodia Daily ធ្វើការផ្សាយពាណិជ្ជកម្ម ហើយមិនព្រមបង់ពន្ធចូលរដ្ឋ រីឯវិទ្យុមួយចំនួនក្នុងស្រុកជួលម៉ោងផ្សាយអោយវិទ្យុអាស៊ីសេរី និងវិទ្យុ VOA នោះ មិនគោរពតាមកិច្ចសន្យារបស់ក្រសួងព័ត៌មាន និងមិនព្រមមកសុំការអនុញ្ញាតពីក្រសួងអំពីការជួលម៉ោងផ្សាយ ។
ចំពោះការផ្សាយរបស់វិទ្យុអាស៊ីសេរី និងវិទ្យុ VOA នៅតែមានផ្សាយនៅក្នុងស្រុកខ្មែរ តាមរលកធាតុអាកាស Short Wave និងរលកធាតុអាកាស AM នៅឡើយ ។ ដូច្នេះកុំច្រឡំថារាជរដ្ឋាភិបាលកម្ពុជា បិទការផ្សាយរបស់វិទ្យុទាំងពីរនេះ ។
លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ មានប្រសាសន៍ដូចខាងលើ ក្នុងឱកាសផ្តល់អនុសាសន៍ជូនដល់ក្រុមយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលបានចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងព័ត៌មាន៕

...

ដោយ៖ យុទ្ធគុណ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print