ក្មេង​ប្រុស​អាយុ​៤​ឆ្នាំ​ម្នាក់​លង់ទឹក​ស្លាប់​នៅ​ស្រុក​ល្វាឯម

ចែករំលែក៖

​ខេត្តកណ្តាល៖ ក្មេង​ប្រុស​អាយុ​៤​ឆ្នាំ​ម្នាក់​បាន​ដើរ​ធ្លាក់​ចូល​កន្លែង​ទឹក​ជ្រៅ​ បណ្តាល​ឲ្យ​លង់​ស្លាប់​យ៉ាង​អា​ណោ​ច​អា​ធ័​ម​ គ្រា​ដែល​ក្មេង​ប្រុស​រង​គ្រោះ​រូប​នេះ​ចុះ​ងូតទឹក​លេង​ពេល​ដែល​ទៅ​តាម​ជីតា​យក​សត្វ​ក្របី​ឲ្យ​ស៊ី​ស្មៅ​ ។​ ក្មេង​ប្រុស​រង​គ្រោះ​បាន​លង់ទឹក​ស្លាប់​នៅ​ត្រង់​ចំណុច​បឹង​ខាង​មុខ​វត្ត​បា​រុង​ ស្ថិត​ក្នុងភូមិ​បា​រុង​ ឃុំ​បា​រុង​ ស្រុក​ល្វាឯម​ ខេត្តកណ្តាល​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១៦​ និង​៤៥​នាទី​ ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៥​ ។​

IMG-20151014-WA0002

​មន្ត្រី​នគរបាល​ស្រុក​ល្វាឯម​បាន​ឲ្យ​ដឹង​ថា​ កុមារា​រង​គ្រោះ​ឈ្មោះ ​ឡ​ន​ ប៊ុ​ន​រ័​ត្ន​ អាយុ​៤​ឆ្នាំ​ មាន​ឪពុក​ឈ្មោះ​ ឡ​ន​ សំបូ​ អាយុ​២៧​ឆ្នាំ​ មុខរបរ​ ជា​កសិករ​ ម្តាយ​ឈ្មោះ​ស្រី​តូច​អាយុ​២៥​ឆ្នាំ​ មុខរបរ​ ជា​កសិករ​ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​ក្មេង​ប្រុស​រង​គ្រោះ​បាន​ដើរ​តាម​ក្រោយ​ជីតា​ដឹក​សត្វ​ក្របី​យក​ទៅ​ឲ្យ​ស៊ី​ស្មៅ​នៅ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​ ។​ ពេល​ទៅ​ដល់​ជីតា​រវល់​បណ្តើរ​ក្របី​ឲ្យ​ស៊ី​ស្មៅ​មិន​បាន​ចាប់អារម្មណ៍​មើល​ចៅប្រុស​នោះ​ទេ​ ខណៈនោះ​កុមារ​រ៉ា​រង​គ្រោះ​បាន​ទៅ​ងូតទឹក​លេង​នៅ​ក្បែរ​ផែ​ចតទូក​នៅ​ត្រង់​ចំណុច​ទឹក​បឹង​ខាង​មុខ​វត្ត​បា​រុង​ ។​ ពេល​កំពុង​លេង​នោះ​ក្មេង​ប្រុស​រង​គ្រោះ​បាន​ដើរ​ធ្លាក់​ចូល​ក្នុង​អន្លង់​ដែល​មានទឹក​ជ្រៅ​ ទើប​បណ្តាល​ឲ្យ​លង់​ស្លាប់​ ខណៈ​ដែល​មិន​មាន​ន​ណា​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា​ ។​

​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ ក្រោយ​ពី​បាត់​ចៅប្រុស​អស់​រយៈពេល​ជា​ច្រើន​ម៉ោង​មិនឃើញ​ត្រឡប់​មក​ផ្ទះ​វិញ​ ជីតា​និង​ឪពុក​ម្តាយ​កុមារ​រ៉ា​រង​គ្រោះ​បាន​នាំ​គ្នា​ឆោឡោ​តាម​រក​ តែ​រក​មិនឃើញ​ក៏​នាំ​គ្នា​មុ​ច​ទឹក​បឹង​រាវរក​ រហូត​ប្រទះ​ឃើញ​សាកសព​ក្មេង​ប្រុស​រង​គ្រោះ​នៅ​បាត​បឹង​ដែល​មាន​កម្ពស់​ទឹក​ប្រមាណ​១,៥​ម៉ែត្រ​ ហើយ​បាន​ស្រង់​យក​មក​លើគោក​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

IMG-20151014-WA0001

...

ដោយ៖ ស្អាង​ជ័យ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print