កំពង់ចាម ៖ នគរបាលចរាចរស្រុកមេមត់សូមអំពាវនាវដល់ស្រ្តីអ្នកកាសែត ឈ្មោះ ងិន សាម៉ុត ជាជំនួយការ ចាងហ្វាងកាសែត ស្នាដៃវីរបុរសខ្មែរ ដែលបានបើកឡានបុកគេឲ្យស្លាប់និងរបួសធ្ងន់ហើយរត់គេចខ្លួនចោលឡានបាត់ សូមឲ្យស្រ្តីបង្កចូលខ្លួនមកដោះស្រាយតាមនិតិវិធីជាបន្ទាន់ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល៤និង៣០នាទី នៅលេីផ្លូវជាតិលេខ៧ ចន្លោះបង្គោលគីឡូម៉ែត្រលេខ212 – 213 ស្ថិតនៅភូមិរាេងចក្រស្ករ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកេីតឡេីង រវាងរថយន្តនិងម៉ូតូ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសមនុស្សពីរនាក់ ៕ វណ្ណៈ
...