រថយន្តបើកលឿន ម៉ូតូបើកជែងខ្វះការប្រុងប្រយ័ត្នបុកគ្នា បណ្ដាលឱ្យស្លាប់ម្នាក់នៅនឹងកន្លែង

ចែករំលែក៖

កណ្ដាល ៖ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង រវាងរថយន្ត និង ម៉ូតូMSX កាលពីវេលាម៉ោង៤និ១៥នាទី ថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០១៧ នៅផ្លូវជាតិលេខ៤ ភូមិពងទឹក ឃុំដំណាក់ អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល បណ្ដាលអោយ ស្លាប់១នាក់នៅកន្លែងកើតហេតុ ។

នៅមុនកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក កាមរី ពណ៍ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ ២H៣៦៣១ បើកបរមិនដឹងឈ្មោះ ( រត់គេចខ្លួនបាត់ ) ។ បើកពីទិសខាងកើត ទៅទិសខាងលិច(ភ្នំពេញ-ព្រះសីហនុ) ។ លុះដល់ចំណុចខាងលើ បានបុកជាមួយ ម៉ូតូ១ គ្រឿងម៉ាកហុងដាMSXពណ៍ខ្មៅលេខ ភ្នំពេញ ១FG ៦៩៤០ បើកបរដោយឈ្មោះ ងន ផាន់ណាក់ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិ រំលោង សង្កាត់ កណ្តោលដុំក្រុងច្បារមន ខេត្តកំពង់ស្ពឺ (ស្លាប់នៅកន្លែងកើតហេតុ) ដែលបើកពីទិសខាងលិចទៅទិសខាងកើត ក្នុងទិសដៅបញ្ជ្រាស់គ្នា ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះមកវាស់វែង និងបាន សន្និដ្ឋានថា ករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ ។ ចំណែករថយន្តបើកក្នុងល្បឿនលឿន។
ក្រោយពេលកើតហេតុជំនាញបានយកមធ្យោបាយពាក់ពន្ធ័មករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿតាមនិតិវិធី ៕ ស្អាងជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print