ភ្នំពេញ ៖ បុរសម្នាក់ជិះម៉ូតូមកពីញាំអីជាមួយមិត្តភក្រ័បំណងត្រឡប់ទៅផ្ទះវិញដល់ពាក់កណ្ដាលផ្លូវឈប់ ជុះនោមត្រូវជនសង្ស័យមួយក្រុមជិះម៉ូតូមិនចាំម៉ាក់មកធ្វើសកម្មភាពកាប់បណ្ដាលអោយរងរបួសធ្ងន់រួចប្លន់យកម៉ូតូស៊ុយសាគ្គីលែតបានសម្រេចរួចជិះគេចខ្លួនបាត់ស្រមោលមិនរំខាន់ដល់សមត្ថកិច្ច ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១២និង២៥រំលងអាធ្រាតឈានចូលថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៧នៅចំណុចផ្លូវ១៨៣កែងផ្លូវម៉ៅសេទុងស្ថិតក្នុងសង្កាត់ទំនប់ ខណ្ឌចំកាមន រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ តាន់ ចាន់តូ ភេទប្រុស ២៦ឆ្នាំ ស្នាក់នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ស្រុកកំណើតភូមិកំពង់រទះ ស្រុក ស្ទឹងសែន ខេត្តកំពង់ធំ ។
បើតាមប្រភពព័ត៌មានពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតហេតុខ្លួនមកពីញាំអីជាមួយមិត្តភក្រ័ដោយជិះម៉ូតូមួយម៉ាកស៊ុយសាគីលែតពណ៌ស សេរីឆ្នាំ២០១៧ពាក់ស្លាកលេខភ្នំពេញ1CU-7439 ដោយជិះតែម្នាក់ខណ:មកដល់ចំណុចកើតហេតុខ្លួនបានឈប់ជុះនោមស្របពេលនោះក៏លិចមុខក្រុមជនសង្ស័យមក ដល់ហើយបានយកដាវសាំម៉ូវៃកាប់ជាច្រើនកាំបិតបណ្ដាលអោយត្រូវដៃទាំង២របួសធ្ងន់ ភ្លាមៗជនរងគ្រោះត្រូវបានរថយន្តមន្ទីរសំរាកព្យាបាន សុខលាបមេត្រីទៅដឹកយកមកសង្គ្រោះតែដោយសារតែស្នាមរបួសធ្ងន់ធ្ងរពេកក៏បានបញ្ជួនបន្តទៅមន្ទីរពេទ្យកាលម៉ែត្រ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចបានត្រឹមតែទៅធ្វើកំណត់ហេតុនៅមន្ទីរពេទ្យនិងណែនាំអោយជនរងគ្រោះដាក់ពាក្យបណ្ដឹងតែប៉ុណ្ណោះ ៕ ស រស្មី