អគ្គិភ័យឆាបឆេះរថយន្តឡិចសុីស១គ្រឿង នៅក្នុងមណ្ឌលកំសាន្ត រ៉ុក យ៉ាងសន្ធោសន្ធៅ

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តលុចសុីសLX470មួយគ្រឿង ត្រូវបានឆ្លងចរន្តអគ្គីសនីពីកន្លែងម៉ាសុីន បណ្ដាលអោយឆាប ឆេះយ៉ាងសន្ធោសន្ធៅ នៅក្នុងបរិវេនមជ្ឈមណ្ឌល កំសាន្តរ៉ុក បង្កអោយមានការភ្ញាក់ផ្អើលនៅវេលាម៉ោង២ និង ៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងបរិវេនមជ្ឈមណ្ឌល កំសាន្ត រ៉ុក ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ រថយន្តរងគ្រោះម៉ាក លុចសុីស LX470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2i-5911 ដោយម្ចាស់មិនស្គាល់អត្តសញ្ញាណ បានបើករថយន្តចូលមកក្លឹបកំសាន្តរ៉ុក ហើយទុករថយន្តនៅមុខក្លឹបចោល ក៏ដើរចូលទៅក្នុងបាត់ តែម្ដង។ មួយសន្ទុះក្រោយមកក៏ស្រាប់តែមានផ្សែងហុយចេញពីក្នុងកាបុិនរថយន្តរងគ្រោះខាងលើ រួមទាំងបង្កអោយមានអគ្គិ ភ័យឆាបឆេះបន្តិចបន្តៗ រហូតចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅ ។

ក្រោយពីទទួលបានដំណឹងអគ្គិភ័យដែលបានឆាបឆេះរថយន្តខាងលើនេះភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋាន ក៏បានទំនាក់ទំនងទៅរថយន្តពន្លត់អគ្គិភ័យឲ្យចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ រហូតប្រើទឹកបាញ់ពន្លត់អស់ចំនួន១គ្រឿង ទើបរលត់ទៅវិញជាស្ថាព័រ ។ ហើយការខូចខាតគឺ ឆេះរថយន្តលុចសុីសរងគ្រោះខាងលើ១គ្រឿង ដែលបានរងការខូចខាតផ្នែកខាងមុខទាំងស្រ៊ុងតែម្ដង ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print