ស្ត្រី​ម្នាក់​ត្រូវ​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​តាម​ដីកា​តុលាការខេត្ត​ពី​បទ​ពង្រត់​មនុស្ស​ទៅ​លក់

ចែករំលែក៖

​ខេត្តស្វាយរៀង​៖​ ស្ត្រី​ម្នាក់​ត្រូវ​ សមត្ថកិច្ច​នគរបាល​ខេត្ត​ ឃាត់ខ្លួន​តាម​ដីកា​តុលាការ​ពី​បទ​ពង្រត់​មនុស្ស​ទៅ​លក់​ កាលពី​ថ្ងៃ​ទី​១៣​ ខែតុលា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​១០​ព្រឹក​ ។​

12140650_411796582344401_3035627740356279989_n

​សមត្ថកិច្ច​នគ​បាល​បានអោយ​ដឹង​ថា​ ស្ត្រី​ដែល​ត្រូវ​បាន​ចាប់ខ្លួន​មានឈ្មោះ​ព្រំ​ ធឿ​ន​

​អាយុ​៤៦​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ​ មាន​ទីលំនៅ​ក្នុងភូមិ​បឹង​អណ្តែង​ ឃុំ​តា​សួ​ស​ ស្រុក​ស្វាយ​ជ្រំ​ ខេត្តស្វាយរៀង​ ។​

​សមត្ថកិច្ច​នគ​បាល​បន្ត​ថា​ ការ​ចាប់ខ្លួន​នេះ​គឺ​តាម​ដីកា​លេខ​៩២​ ចុះ​ថ្ងៃ​ទី​២៤​ ខែវិច្ឆិកា​ ឆ្នាំ​២០០៨​ របស់​លោក​ចៅក្រម​ស៊ើបសួរ​ លី​ លឹ​ម​ម៉េ​ង​ កាលពី​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០០៧​ បទល្មើស​ព្រហ្មទណ្ឌ​ដែល​មាន​ចែង​ផ្ដន្ទាទោស​ក្នុង​មាត្រា​ ០៣​នៃ​ច្បាប់​ស្ដី​ពី​ការ​ពង្រត់​មនុស្ស​យក​ទៅ​លក់​ឬ​យក​ទៅ​ធ្វើ​ពេស្យាចារ​។​

​បច្ចុប្បន្ន​ស្ត្រី​ខាងលើ​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្តស្វាយរៀង​តាម​ផ្លូវច្បាប់​ ៕​

...

ដោយ៖ យឹ​ម​ សុ​ថា​ន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print