នាយឧត្តមសេនីយ៍ សៅ សុខា ចុះសាកសួរសុខទុក្ខដោយផ្ទាល់ និងផ្តល់ថវិកាសរុប៧លានរៀលដល់ស្ត្រីជាកម្មករសំណង់មានផ្ទៃពោះស្លាប់កូនក្នុងផ្ទៃកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជប៉ុន

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីជាកម្មករសំណង់មានផ្ទៃពោះ ហើយត្រូវកូនស្លាប់ក្នុងផ្ទៃដ៏សែនសង្វែកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជប៉ុនទាំងជីវភាពទីទ័លក្រលំបាក នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥នេះ ត្រូវបាននាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានអញ្ជើញចុះសាកសួរសុខទុក្ខ ដោយផ្ទាល់ដល់មន្ទីរពេទ្យគាំពារទារកនិងមាតា រឺហៅកាត់ថា ពេទ្យជប៉ុន និងបានផ្តល់ប្រាក់សរុបចំនួន៧លានរៀល ដើម្បីអោយស្រ្តីដ៏អភ័ព្វរូបនេះចៀសផុតពីគ្រោះថ្នាក់។

IMG_3919.JPG

វត្តមានរបស់នាយឧត្តមសេនីយ៍​ សៅ សុខា ពិតជាបានបង្ហាញពីការយកចិត្តទុកដាក់យ៉ាងខ្លាំងនឹងប្រកបដោយចិត្តសប្បុរសគិតគូរខ្ពស់មកលើប្រជាពលរដ្ឋទីទ័លក្រ នឹងកំពុងជួបគ្រោះអាសន្ន។

ក្នុងការចុះសាកសួរសុខទុក្ខ នាយឧត្តមសេនីយ៍ បានផ្តល់ថវិកាសរុប ចំនួន៧លានរៀល។ ក្នុងនោះជូនដល់ស្រ្តីរងគ្រោះ (ស្រ្តីស្លាប់កូនក្នុងពោះ) ទទួលបាន៥លានរៀល, ស្រ្តីវ័យចំណាស់ម្នាក់ថែអ្នកជំងឺ និងកូនអ្នកជំងឺទទួលបាន១លានរៀល ស្រ្តី៥នាក់ផ្សេងទៀតដែលកំពុងសម្រាកព្យាបាល នៅក្នុងបន្ទប់ ក្បែរនោះទទួល ២០ម៉ឺនរៀលក្នុងម្នាក់។

គួររំលឹកថា នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥នេះនៅមន្ទីរពេទ្យគាំពារទារក និងមាតា ហៅកាត់ថា ពេទ្យជប៉ុន ស្រ្តីរងគ្រោះម្នាក់ឈ្មោះ អ៉ិត សុខន អាយុ៣៧ឆ្នាំ មានស្រុកកំណើត ស្រុករមាសហែក ខេត្តស្វាយរៀង បានខំប្រឹងធ្វើការងារសំណង់ទាំងខ្លួន កំពុងមានជម្ងឺ រហូតដល់កូនស្លាប់ក្នុងផ្ទៃដោយសភាពអាការះធ្ងន់ធ្ងរ នឹងជួបការលំបាក ទើបនាយឧត្តមសេនីយ៍ ទទួលបានព័ត៍មាន ក៏អញ្ជើញចុះទៅដល់ដោយផ្ទាល់ដើម្បីជួយឧបត្ថម្ហ សង្រ្គោះអោយស្ត្រីខាងលើរួចផុតពីគ្រោះថ្នាក់ ៕

...

Untitled-1 IMG_3918.JPG

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print