រដ្ឋបាលរាជធានីភ្នំពេញជូនដំណឹងស្តីពីការហាមប្រើប្រាស់ផាវ ដែលមានរូបរាងដូចគ្រាប់បែក

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋ ពិសេសអាជីវករទាំងអស់ ក្នុងរាជធានីភ្នំពេញ មិនត្រូវលួចលាក់ចរាចរផាវ ដែលមានរូបរាងដូចគ្រាប់បែក នៅតាមទីប្រជុំជន និងផ្សារមួយចំនួន ដែលនាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកប្រើប្រាស់មួយចំនួន។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានភ្នំពេញ បានឲ្យដឹងថា ការហាមឃាត់មិនឲ្យចរាចរផាវគ្រាប់បែកនេះ គឺដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈជាពិសេសកុំឲ្យមហាជនឆ្លៀតឱកាសប្រើប្រាស់គ្រឿងផ្ទុះ ដែលមានលក្ខណៈដូចផាវខាងលើបង្កចលាចល និងអសន្តិសុខក្នុងរាជធានីភ្នំពេញ ។

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print