ខេត្តត្បូងឃ្មុំ៖ បុរសម្នាក់បានស្លាប់ក្រោយពេលបញ្ជូន ដល់មន្ទីរពេទ្យរុស្សី ដោយសារស្រវឹងហើយបើកម៉ូតូដួលតែឯង។
ហេតុការនេះកើតឡើងនៅវេលាម៉ោង ១៤ និង ៣០ នាទី ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅលើផ្លូវលំត្រង់ចំណុចខាងកេីតចំងាយ ៦០០ ម៉ែត្រ ពីភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
លោក ហុង គឹមហឿន អធិការនគរបាលស្រុកមេមត់បានឲ្យដឹងថា មានករណីបើកបរម៉ូតូដួលម្នាក់ឯងរងរបួសធ្ងន់ឈ្មោះ គម ធឿន ភេទប្រុស អាយុ ៣៧ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិស្រែលេីសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បើកបរម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ សេរីឆ្នាំ ២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ.1W.5941 ក្នុងគោលបំណងធ្វើដំណើរត្រលប់ពីផ្ទះបងប្អូននៅឯភូមិសាទុំទៅផ្ទះរបស់ខ្លួនវិញ ។
លោកបន្តថា បើតាមការឲ្យដឹងពីបុរសម្នាក់ដែលកំពុងកាប់ព្រៃចំការក្បែរកើតហេតុនោះថា ឈ្មោះ គម ធឿន នោះបើកបរក្នុងល្បឿនលឿន និងក្នុងស្ថានភាពស្រវឹងជោគជាំទើបធ្វើឲ្យបាត់បង់ស្មារតីក្នុងការបញ្ជារ រហូតទៅដល់ចំណុចខាងលើរអិលកង់មុខបណ្តាឲ្យដួលបោកក្បាលសន្លប់បាត់មិនដឹងខ្លួន ( ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យរុស្សី ) ។ បច្ចុប្បន្នសពជនរង ត្រូវបានយកមកធ្វើបុណ្បនៅភូមិកំណើត៕
ដោយ៖ វណ្ណៈ