ភ្នំពេញ ៖ នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០១៧ នៅអធិការដ្នាននគរបាលខណ្ឌចំការមន បានបង្ហាញមុខក្រុមក្មេងទំនើង ដែលច្នៃបំពង់ ស៊ីម៉ាំងម៉ូតូ បង្កឲ្យមានសំលេងឮខ្លាំង រំខាននៅតាមដងផ្លូវសាធារណៈ យកមកអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ នៅអធិការ ដ្នាននគរបាលខណ្ឌចំការមន បន្ទាប់ពីក្រុមក្មេងទំនើងនេះ បានបើកបរម៉ូតូច្នៃបំពង់ស៊ីម៉ាំង ឲ្យមានសំលេងឮខ្លាំង បង្កការរំខានដល់អ្នកធ្វើដំណើរ និងបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ ។
ក្នុងនោះមានម៉ូតូ MSX ពណ៌សលឿង ពាក់ស្លាកលេខ ភ្នំពេញ 1FU-6413, ម៉ូតូ MSX ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GD-1552, ម៉ូតូ MSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FZ-4818, ម៉ូតូ MSX ពណ៌ប្រផេះ ពាក់ស្លាក លេខ កណ្តាល 1S-8153, និងម៉ូតូ Yamaha ពណ៌ទឹកប៊ិច ភ្នំពេញ 1GK-4102 ។
ក្រោយពីធ្វើកិច្ចសន្យារួចមក លោក យិន សាន អធិការ ដ្នាននគរបាលខណ្ឌចំការមន បានបញ្ជាឲ្យក្មេងទំនើងទាំងអស់នោះ ធ្វើការដោះដូរបំពង់ស៊ីម៉ាំង ដែលឮខ្លាំងចេញ និងដាក់បំពង់ ស៊ីម៉ាំង ធម្មតា ហើយបានផាវិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោកផងដែររួចអនុញ្ញាតឲ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ ដោយសន្យាថា មិនកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូ ឲ្យឮខ្លាំងៗរំ ខានដល់សាធារណជនទៀតឡើយ ៕ ស រស្មី