ម៉ូតូគ្មានស្លាកលេខ និងកែច្នៃបំពង់ស៊ីម៉ាំងបំពងសម្លេង១០៤គ្រឿងត្រូវប៉ូលីសខណ្ឌសែនសុខចាប់យករក្សាទុក និងនាំម្ចាស់មកអប់រំ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលនៃអធិការដ្ឋាន ខណ្ឌសែនសុខ បានបង្ក្រាបក្រុមក្មេងស្ទាវជិះម៉ូតូទំនើបៗបំពាក់បំពង់ស៊ីម៉ាំងបំពងសម្លេង និងគ្មានស្លាកលេខ គ្មានកញ្ចក់ និងកែច្នៃខុសបច្ចេកទេស ចំនួន១០៤គ្រឿងកាលពីប៉ុន្មានថ្ងៃ មកអប់រំ និងបញ្ហាញជាសាធារណៈ កាលពីម៉ោង១០ព្រឹកថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០១៧។

លោក វរៈសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌ បានមានប្រសាសន៍ថា ដោយយោងតាមបទបញ្ជារបស់លោកស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាអោយបង្ក្រាបក្រុមអ្នកជិះម៉ូតូបំពាក់ស៊ីម៉ាំងប្រែន ដែលបំពងសម្លេងឮខ្លាំងៗ ខុសបទដ្ឋានបច្ចេកទេស និងម៉ូតូដែល គ្មានស្លាកលេខ គ្មានកញ្ចក់និងការប្រើភ្លើងឡាហ៊្សែរ សរុបចំនួន១០៤គ្រឿង ដែលចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧នេះ។

លោកអធិការបញ្ជាក់ទៀតថា៖ ក្នុងចំណោមម៉ូតូទាំង
១០៤គ្រឿងនោះ ម៉ូតូដែលបំពាក់ប្រព័ន្ឋភ្លើងបំភ្លឺខុសបច្ចេកទេសចំនួន០៣គ្រឿងម៉ូតូបំពាក់ស៊ីម៉ាំងបំពងសម្លេងខ្លាំងៗខុសបទដ្ឋានបច្ចេកទេសចំនួន១៣គ្រឿង
និងគ្មានស្លាកលេខចំនួន៨៨គ្រឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

លោកបានពន្យល់ថា ការប្រើបំពង់ស៊ីម៉ាំងបំពងសម្លេង វាបង្ករអោយរំខាននិងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ ការប្រើភ្លើងឡាហ៊្សែរ បំរភ្លឺផ្លូវវាបង្ករអោយប៉ះពាល់
ដល់អ្នកបើកបរ ផ្ទុយទិសគ្នាចាំងភ្នែកមើលផ្លូវមិនឃើញបង្ករគ្រោះថ្នាក់។ ឯការមិនបំពាក់ស្លាកលេខវាខុសច្បាប់ចរាចរទាំងស្រុង និងអាចមានការពាក់ព័ន្ឋបទ
ល្មើសចោរកម្មៗផ្សេងៗទៀតផង ។

លោក អធិការបានបញ្ជាក់នៅក្នុងការបង្ក្រាបនោះលោកបានដកហូតអាយឌីចំនួន៤គ្រឿងផងដែរពីក្រុមអ្នកបើកបររឺម៉កម៉ូតូកង់បី(តុកតុក)ហើយលោកបានបញ្ជាក់
ថា÷ លោកនឹងបន្តបង្ក្រាបដល់ក្រុមអ្នកបើកបររថយន្តដឹកដី ដែលដាក់វាំងនននៅមុខរថយន្តផងដែរ ដែលខុសបច្ចេកទេស យវាតែងបង្ករគ្រោះថ្នាក់ចរាចរ។

លោកថាការបង្ក្រាបនេះពុំមានការផាកពិន័យនោះទេប៉ុន្តែបើពួកគាត់នៅតែពុំព្រមអនុវត្តន៍តាមការណែនាំរបស់សមត្ថកិច្ចទេនោះលោកនិងកសាងឯកសារបញ្ជួនទៅស្នងការរាជធានីចាត់ការបន្ត៕តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print