ភ្នំពេញ ÷ ប៉ូលីសធ្វើការឃាត់ខ្លួនបុរសម្នាក់តាមបណ្តឹងរបស់ជនរងគ្រោះ ចោទពីបទ “ឆបោកយកប្រាក់គេអស់៣០០ដុល្លារ” ប្រព្រឹត្តកាលពី៦ថ្ងៃមុន នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ ។
ជនសង្ស័យមានឈ្មោះ ម៉ុល សំរិទ្ឋសុវណ្ណ ហៅ វិជ្ជរ៉ា ភេទប្រុសអាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិគោកឃ្លាង សង្កាត់ គោកឃ្លាង ខណ្ឌសែនសុខ) ដោយចៃដន្យ។ ចំណែកដើមបណ្តឹងមានឈ្មោះ នាង ឆេង ស្រីឡុង អាយុ២៤ឆ្នាំ មានទីលំនៅ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
តាមការរៀបរាប់របស់នាង ឆេង ស្រីឡុងបានប្តឹងសមត្ថកិច្ចថា÷ នៅមុនពេលកើតហេតុ នាងបានបាត់ប្អូនស្រីបង្កើតម្នាក់តាំងពីថ្ងៃទី២៨ ខែ៧ ឆ្នាំ២០១៧ រកមិនឃើញសោះ។ លុះនៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៧ នាងបានមកផ្ទះគ្រូទាយ នៅសង្កាត់ចោមចៅដើម្បីអោយគ្រួនោះជួយទោះទាយមើល ពេលនោះក៍បានជួបបុរស ម្នាក់(ឈ្មោះម៉ុល សំរិទ្ឋសុវណ្ណ ហៅ វិជ្ជរ៉ា អាយុ៣៣ឆ្នាំ មានទីលំនៅ ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌ សែនសុខ) ដោយចៃដន្យ ។
នៅឯផ្ទះគ្រូទាយនោះ ហើយបុរសនោះបានសួនាំពីរឿងបាត់ប្អូនស្រី ក្រោយដឹងរឿងរបស់នាងបុរសនោះក៏ បាននិយាយល្បួងនាងថា ខ្លួនស្គាល់ប៉ូលិសផ្នែកប្រឆាំងជួញដូរភេទ នៅអគ្គស្នងការនគរបាលជាតិ បើចង់ប្តឹងអោយលុយមកគាត់៤០ម៉ឺនរៀល គាត់នឹងជួយទៅដាក់ពាក្យបណ្តឹងអោយព្រោះសម័យនេះគេចាយ លុយ…។ ពេលនោះនាងក៏បានប្រគល់លុយអោយទៅបុរសនោះចំនួន៤០ម៉ឺនរៀលតាមការទាមទារ ដោយសង្ឃឹមថា អាចនឹងរកឃើញប្អូនស្រីរបស់នាងមកវិញ ។
នាង (ជនរងគ្រោះ) បានបន្តថា ព្រឹកស្អែកបន្ទាប់មក ជននេះក៏បានមកជួបនាងទៀត ដោយប្រាប់ថា ត្រូវការលុយបន្ថែម២០០ដុល្លារ ទៀតដើម្បីអោយប៉ូលិសគេធ្វើសោហ៊ុយចាយវាយចុះធ្វើការស្រាវជ្រាវ រកប្អូនស្រីនាង ។
នាងបញ្ជាក់ថា នៅពេលនោះ នាងគ្មានលុយសេសសល់ទេ ហើយជននេះបានប្រាប់នាងអោយយកខ្សែ កទៅដាក់បញ្ចាំគេសិនទៅ ពេលនោះនាងក៏យកខ្សែកមកដាក់បញ្ចាំគេនៅផ្សារធំថ្មី បានលុយចំនួន២០០ដុល្លារប្រគល់អោយទៅបុរសនោះតាមសំណូមពរទៀត រួចក៏បែកផ្លូវគ្នា។
នាងបាននិយាយ ប្រាប់ក្រុមគ្រួសារបងប្អូនពីរឿងដែលនាងចំណាយលុយច្រើនរហូតដល់៣០០ដុល្លារ ដើម្បីអោយគេជួយដាក់ពាក្យបណ្តឹង អស់ទាំងខ្សែ ក ផងចៃដន្យនៅវេលាម៉ោង៥និង៣០ ល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៧ បុរសនោះបានទូរស័ព្ទមករកនាង បបួលណាត់ជួបដើរលេង ពេលនោះ ក្រុមគ្រួសារនាងក៏បាន ហៅមកសួរនាំដើម្បីទារយកលុយវិញតែជននោះគ្មានលុយ ទើបដឹងថាជននេះបោកប្រាសក៏នាំខ្លួនគេយក មកប្រគល់អោយប៉ូលិសមូលដ្ឋានចាត់ការតាមច្បាប់តែម្តង។
លោក ដួង វណ្ណៈ នាយប៉ុស្ត៍នគរបាលរដ្ឋបាលសង្កាត់ភ្នំពេញថ្មី បានបញ្ជាក់ថា ក្រោពីបា ធ្វើការសាការរួចមក ជនសង្ស័យបានសារភាពពីកំហុសរបស់ខ្លួនថា÷ បានឆបោកយកប្រាក់ពីនាងពិតមែន ហើយត្រូវបានឃាត់ខ្លួននិងត្រៀមបញ្ជូនទៅតុលាការនៅពេលក្រោយ ៕ តុង សីហា