បង្រ្កាបមុខសញ្ញាក្មេងទំនើង និងប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន៨នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ លោក អនុសេនីយ៍ទោ ព្រឿន ហាន អធិការរងទទួលផែនយុត្តិធម៌នៃអធិការដ្ឋាននគរ បាលស្រុកវាលវែងដឹកជំនាញក្រោមឱវាទ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម ចុះបង្រ្កាបមុខសញ្ញាក្មេងទំនើង និងធ្លាប់ប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន ៨នាក់ ដើម្បីធ្វើការអប់រំ និងតំរ៉ូវឲ្យអាណាព្យាលមកធានាយកសាមីខ្លួន។

ប្រតិបត្តិការខាងលើធ្វើឡើងនាព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិ.ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក អនុសេនីយ៍ទោ ព្រឿន ហាន អធិការរងទទួលផែនយុត្តិធម៌នៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា ក្នុងកិច្ចប្រតិបត្តិការខាងលើកម្លាំងបានធ្វើការឃាត់ខ្លួនមុខសញ្ញាក្មេងទំនើង និងធ្លាប់ប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀនចំនួន ៨នាក់ទី១ ឈ្មោះ ញ៉ាញ់ ក្រូច ភេទប្រុស អាយុ ១៧ឆ្នាំ សញ្ជាតិខ្មែរទី២ ឈ្មោះ ញ៉ាញ់ នីន ភេទប្រុស អាយុ ២២ឆ្នាំ សញ្ជាតិខ្មែរទី៣ ឈ្មោះ ឡេវ ចេង ភេទប្រុស អាយុ ២១ឆ្នាំ សញ្ជាតិខ្មែរទី៤ ឈ្មោះ ឡេវ ម៉េត ភេទប្រុស អាយុ ២៤ឆ្នាំ សញ្ជាតិខ្មែរទី៥ ឈ្មោះ ធុយ តែម ភេទប្រុស អាយុ ២២ឆ្នាំ សញ្ជាតិខ្មែរទី៦ ឈ្មោះ មាន ភារ៉ា ហៅឆក ភេទប្រុស អាយុ ២៥ឆ្នាំ សញ្ជាតិខ្មែរទី៧ ឈ្មោះ ណន វណ្ណេត ភេទប្រុស អាយុ ១៤ឆ្នាំ សញ្ជាតិខ្មែរ និងទី៨ ឈ្មោះ ស៊ុ លឿន ភេទប្រុស អាយុ ២២ឆ្នាំ សញ្ជាតិខ្មែរ អ្នកទាំងចំនួន ៨នាក់ខាងលើ រស់នៅភូមិ..ឃុំអូរសោម ស្រុកវាលវែង(កន្លែងឃាត់ខ្លួន)។

លោក អនុសេនីយ៍ទោ ព្រឿន ហាន អធិការរងទទួលផែនយុត្តិធម៌បន្តថា ជនសង្ស័យនេះសុទ្ធជាមុខសញ្ញាក្មេងទំនើង និងធ្លាប់ប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀននាកន្លែងមក ហើយយើងបានធ្វើការបង្រ្កាបនេះយកមកធ្វើតេស្តទឹកនោមត្រឹមត្រូវ ដើម្បីរកលទ្ធផលតើមានផ្ទុកសារធាតុញៀនដដែលទៀតឬយ៉ាងណា ប៉ុន្តែពួកគាត់អាចកែប្រែព្រោះពុំមានសារធាតុញៀននៅក្នុងខ្លួនទៀតនោះទេ។

លោក អធិការរងនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបន្តទៀតថា សញ្ញាក្មេងទំនើង និងធ្លាប់ប្រើប្រាសដោយខុសច្បាប់នូវសារធាតុញៀន យើងបានធ្វើការអប់រំ និងបានតំរ៉ូវឲ្យអាណាព្យាលមកធានាលាយលាក់ជាអក្សត្រឹមត្រូវ ដើម្បីទទួលយកទៅលំនៅឋានវិញ៕  បឹុម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print