ជនសង្ស័យម្នាក់ត្រូវនគរបាលប៉ុស្តិ៍បឹងកក់១ឃាត់ខ្លួនពីបទលួច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍បឹងកក់ទី១ ឃាត់ខ្លួនបានភ្លាមៗ ខណៈដែលពួកគេបានធ្វើសកម្មភាពលួចខ្វះយកលុយបុរសម្នាក់កំពុងដេកលក់នៅលើបង់នៅមុខសាលាវេស្ទើនបានសម្រេចហើយព្យាយាមរត់គេចខ្លួន តែជនរងគ្រោះភ្ងាក់ទាន់ក៏ចាប់បានម្នាក់ ប្រគល់ឲ្យសមត្ថកិច្ច ចំណែកឯម្នាក់ទៀតរត់គេចខ្លួនបាត់ ។

image2

ហេតុការណ៍ខាងលើនេះ បានកេីតឡេីងកាលពីវេលាម៉ោង៥ទាបភ្លឺ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥នៅចំណុចមុខសាលាវេស្ទើនតាមផ្លូវលេខ៣១៥ ក្រុម៣៦ ភូមិ៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។

ជនរងគ្រោះឈ្មោះ អ៊ូ ម៉េងឡុង ភេទប្រុស អាយុ២៥ឆ្នាំមុខរបរនិស្សិតឆ្នាំទី៤ពត័មានវិទ្យាស្នាក់នៅផ្ទះជួលផ្លូវលេខ៣១៥ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ រីឯជនសង្ស័យឈ្មោះ សុខ សុវណ្ណារាជ ហៅរ៉ុម ភេទប្រុស អាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅផ្ទះលេខ២២ ផ្លូវ៣៧១ ក្រុម៥ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ ចំណែកឯបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួននោះឈ្មោះភក្រ្ភ័ ភេទប្រុស អាយុ២៦ឆ្នាំ ។

តាមប្រភពពីសម្ថតកិច្ចមូលដ្ឋាន បានឲ្យដឹងថាវេលាម៉ោង៣និង៣០នាទីរំលងអាធ្រាត្រថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៥ ជនរងគ្រោះនិងមិត្តបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅចេញពីផឹកសីុនៅម្ដុំផ្សារដីហុយហើយគោលបំណងទៅដេកនៅសាលាវេស្ទើន ដែលនៅតាមផ្លូវលេខ៣១៥គឺទៅដេកជាមួយប្អូនប្រុសបង្កើតឈ្មោះម៉េងលីដែលធ្វើសន្តិសុខយាមនៅក្នុងសាលាវេស្ទើននោះតែពេលដែលរូបគេCallទៅប្អូនមិនលើកក៏នាំគ្នាដេកលេងនៅលើបង់មុខសាលាក៍លក់បាត់ស្រាប់ពេលនោះក៍មានជនសង្ស័យពីរនាក់បានជិះម៉ូតូមួយគ្រឿងម៉ាកវេសស្ពា ពណ៌ប្រផេះគ្មានស្លាកលេខ ហើយបានឈប់ធ្វើសកម្មភាពលួចខ្វះយកលុយអស់ចំនួន១៩មឺុនរៀលពេលជនរងគ្រោះភ្ងាក់ដឹងខ្លួនទាន់ក៍ឃាត់គ្នាវាបានម្នាក់ចំណែកម្នាក់ទៀតដែលលួចយកលុយនោះបានរត់គេចខ្លួនបាត់ហើយ ជនរងគ្រោះក៍ហៅសមត្ថកិច្ចអោយនាំខ្លួនទៅប៉ុស្តិ៍តែម្ដង ។

បច្ចុប្បន្នជនសង្ស័យត្រូវសមត្ថកិច្ចឃុំខ្លួនបណ្ដោះសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសួរនាំនិងកសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕

image1 image3

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print