ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មានមនុស្សស្លាប់៣នាក់ ស្រីម្នាក់ នឹងរបួសធ្ងន់ស្រាល៤៨នាក់ស្រី១៧នាក់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែររយៈពេល៤ថ្ងៃគិតចាប់ពីថ្ងៃទី១០តុលាដល់ថ្ងៃទី១៣តុលា២០១៥ ។
បើតាមមន្ត្រីការិយាលយ័នគបាលចរាចរណ៍ផ្លូវគោកស្នងការនគបាលខេត្តបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះ១,ឈ្មោះសំសឿនភេទប្រុសអាយុ៤៣ឆ្នាំនៅភូមិឈើទាលឃុំដូងស្រុករមាសហែក។ ២,ឈ្មោះសំឡី ភេទស្រីអាយុ៦៦ឆ្នាំនៅភូមិត្រោកឃុំខ្សែត្រស្រុកកំពង់រោទ៌។ ៣,ជាជនវិកលអាណាថា ភេទប្រុសមិនស្គាល់អត្តសញ្ញាណ ។
បើតាមរបាយការណ៍របស់មន្ទីរពេទ្យខេត្តស្វាយរៀងបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងរដូវបុណ្យភ្ជុំបិណ្ឌរយៈពេល៤ថ្ងៃគិតចាប់ពីថ្ងៃទី១០តុលាដល់ថ្ងៃទី១៣តុលា២០១៥មានជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងខេត្តមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តមានចំនួន៤១នាក់ស្រី១៥នាក់ក្នុងនោះស្រុកស្វាយជ្រំមាន២៤នាក់ស្រី១៥នាក់,ស្រុករំដួល០៤នាក់,ស្រុកស្វាយទាប០៦នាក់,ស្រុកកំពង់េរាទ៌០៣នាក់,ក្រុងបាវិត០១នាក់ ,ក្រុងស្វាយរៀង០៣នាក់ ។
បើតាមរបាយការណ៍របស់ ការិយាល័យចរាចរណ៍ស្នងការដ្ឋាននគបាលខេត្តបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌរយៈពេល៥ថ្ងៃគិតចាប់ពីថ្ងៃទី៩តុលាដល់ថ្ងទី១៣តុលា២០១៥មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០៥លើកបណ្តាលឲ្យមនុស្សរងគ្រោះសរុបចំនួន០៩នាក់ស្រី២នាក់បើប្រៀបធៀបនិងរយៈពេល៥ថ្ងៃដូចគ្នាក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៤ថយចុះ១ករណីគឺ០៥លើ០៦ករណីស្មើ១៧%បណ្តាលឲ្យរងគ្រោះ០៩នាក់លើ១៤នាក់ថយចុះ០៥នាក់ស្មើ៣៦% ។
មនុស្សស្លាប់០៣នាក់ស្រី០១នាក់ របួសធ្ងន់០៣នាក់ របួសស្រាល០៣នាក់ស្រី០១នាក់។មូលហេតុអ្នកបើកបរម៉ូតូ០៤នាក់មិនពាក់មួកសុវត្តិភាព,បើកបរក្នុងស្ថានភពស្រវឹង០១ករណី ,បើកបរបត់ឆ្វេងគ្មានការប្រុងប្រយត្ន័០១ករណី,បើកបរវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់០១ករណី,បើកបរមានល្បឿនលឿន០១ករណីនិងដើរថ្មើជើងឆ្លងផ្លូវ០១ករណី។មធ្យោបាយខូចខាតចំនួន០៥គ្រឿងក្នុងនោះខូចរថយន្តតូច០១គ្រឿងស្រាលនិងខូចម៉ូតូ០៤គ្រឿងធ្ងន់០៣គ្រឿង ៕