កូរ៉េខាងជើង៖ ច្បាប់ដាក់ទណ្ឌកម្មមិនអាចរារាំងទីក្រុងព្យុងយ៉ាងផលិតមីស៊ីលនិងបរមាណូ ឡើយ

ចែករំលែក៖

អគ្គរដ្ឋទូតកូរ៉េខាងជើង ប្រចាំនៅប្រទេសរុស្ស៊ីបានប្រកាសថា គ្មានច្បាប់ដាក់ទណ្ឌ កម្មណាមួយ ធ្វើឲ្យផ្លាស់ប្តូរ គោលជំហរ ​ក្នុងកម្មវិធីបរមាណូនិងមីស៊ីលរបស់កូរ៉េ ខាងជើងនោះឡើយ។

ក្រោយពេលក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តដាក់ទណ្ឌកម្មថ្មីបន្ថែមទៅលើកូរ៉េខាងជើង អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅប្រទេសរុស្ស៊ីលោក Kim Yong Jae បានប្រកាសថា «យើងធ្លាប់រស់នៅក្រោមការដាក់ទណ្ឌកម្មរបស់អាមេរិក ជាច្រើនទសវត្ស កន្លងមក និងមាន ទណ្ឌកម្ម តឹងតែងជាច្រើន ។ ប៉ុន្តែយើង នៅតែអាចសម្រេចអ្វីដែលយើងចង់បាន ។ ប្រសិនបើអាមេរិក ចង់ឲ្យ គោលជំហរ របស់យើង មានការផ្លាស់ប្តូរ នោះគឺជាការ ស្រមើស្រមៃ»។

លោក Kim Yong Jae ប្រកាសទៀតថា កម្មវិធីបរមាណូនិងមីស៊ីលកូរ៉េខាងជើង នឹងជួយដល់ ប្រទេសនេះរារាំងគោល នយោបាយ ចងគំនុំរបស់អាមេរិក និង រារាំងសង្គ្រាមបរមាណូ ដែលអាចកើត ឡើងនៅឧបទ្វីបកូរ៉េ។

លោក Kim Yong Jaeបន្តទៀតថា សេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ គឺរងសម្ពាធ ពីអាមេរិក ដែលប្រើប្រាស់ ស្ថាប័នកំពូលមួយនេះធ្វើជា ឧបករណ៍ សម្រាប់អាមេរិកប្រើប្រាស់។ យើង បាន ច្រានចោលនិងថ្កោលទោស នូវការ សម្រេចខាងលើ របស់អង្គការសហប្រជា ជាតិ។

NKD-36x6_outline

ពាក់ព័ន្ធនឹងការបង្កើនដាក់ទណ្ឌកម្មលើកូរ៉េខាងជើង នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាបេ បានបញ្ជាក់ថា វាមានសារៈសំខាន់ ខ្លាំងណាស់ ដើម្បីធ្វើ ការផ្លាស់ប្តូរគោល នយោបាយកូរ៉េខាង ជើង ដោយការដាក់កម្រិត សម្ពាធកាន់តែ ធ្ងន់ធ្ងរឡើង លើប្រទេស កុម្មុយនីស្តមួយ នេះ ជាពេលមុនៗ។

យោងតាមប្រភពព័ត៌មាន ពីកាសែត រ៉យទ័រ នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ លោក អាបេ បានប្រាប់ ក្រុមអ្នកកាសែតថា ប្រទេសជប៉ុន ចង់អនុវត្តធ្វើការដឹកនាំ ដើម្បីនាំមកនូវការផ្លាស់ប្តូរគោលនយោបាយ របស់ទីក្រុងព្យុងយ៉ាង តាមរយៈសហប្រតិបត្តិការដ៏ជិតស្និទ្ធ ជាមួយនឹង សហគមន៍ អន្តរជាតិ។

សូមជម្រាបផងដែរថា នៅថ្ងៃចន្ទសប្ដាហ៍ នេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានព្រមព្រៀងគ្នាជាឯកច្ឆន្ទ បង្កើន ទណ្ឌកម្ម លើកូរ៉េខាងជើង ជុំវិញការធ្វើ តេស្តនុយក្លេអ៊ែរ ដ៏ខ្លាំងក្លាលើកទី៦ កាលពីថ្ងៃទី៣ ខែកញ្ញា ដោយការដាក់ បម្រាមលើការ នាំចេញវាយនភ័ណ្ឌ និង កំណត់ការនំាចូលប្រេងឆៅ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print