ខេត្តពោធិ៍សាត់៖ យោងតាមរបាយការណ៍នគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឱ្យដឹងថា យ៉ាងហោចមនុស្សប្រុស២នាក់បានបាត់បង់ជីវិត និងប្រុស ស្រីចំនួន ៦១នាក់ទៀត រងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរារណ៍១៥លើកទូទាំងខេត្តពោធិ៍សាត់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំ២០១៥ ។
ក្នុងរបាយការណ៍ខាងលើបន្ដថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសភ្ជុំបិណ្ឌឆ្នាំនេះ នៅក្រុងពោធិ៍សាត់ កើតឡើង ៦លើក របួសធ្ងន់ស្រាល ១៣នាក់ប្រុស នៅស្រុកក្រគរកើតឡើង៤លើក របួសធ្ងន់ស្រាល ៨នាក់ ស្រី៤ នាក់ នៅស្រុកបាកានកើតឡើង ៤លើក ស្លាប់២នាក់ប្រុស របួសធ្ងន់ ៤នាក់ប្រុស នៅស្រុកភ្នំក្រវាញកើតឡើង ១លើក របួសធ្ងន់ស្រាល៦នាក់ ស្រី១នាក់ ក្នុងហេតុគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឱ្យខូចខាតមធ្យោបាយធ្វើដំណើររួមមាន ម៉ូតូចំនួន ២២គ្រឿង គោយន្ដ ១គ្រឿង រថយន្ដតូច ៤គ្រឿង រថយន្ដធំ ១គ្រឿង មូលហេតុក្នុងការគ្រោះចរាចរណ៍ខាងលើនេះ បណ្ដាលមកពីបើកបរក្នុងស្ថានភាពស្រវឹង បើកបរមិនប្រកាន់ស្ដាំ បត់ឆ្លងផ្លូវ បើកជែង មិនគោរពសិទ្ធិ ប្រើប្រាស់ល្បឿនលឿន ។
បើប្រៀបធៀបនឹងឆ្នាំ២០១៤ គិតចាប់ពីបិណ្ឌ១ដល់បិណ្ឌ១៣ កើនឡើង ៤លើក ស្លាប់ថយចុះ២នាក់ របួសធ្ងន់កើនឡើង ៦នាក់ របួសស្រាលកើនឡើង ២នាក់ ដោយឡែក ៣ថ្ងៃចុងក្រោយស្លាប់ថយចុះ៥នាក់របួសធ្ងន់ថយចុះ ១០នាក់ របួសស្រាលថយចុះ ៣នាក់ ៕
ដោយ៖ ប៉ឹម ពិន