ទីក្រុងណាននឹង ៖ សន្និសីទសារព័ត៌មាននារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧នៅមជ្ឈមណ្ឌលសាលពិរព័រណ៍ចិន-អាស៊ានណាននឹង លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មមានប្រសាសន៏ថា ក្នុងការចូលរួមតាំងពិព័រណ៌ចិន-អាស៊ានលើក ទី១៤ នៅទីក្រុងណាននឹងខេត្តក្វាងស៊ី ចាប់ពីថ្ងៃទី១២ ដល់ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រសួងពាណិជ្ជកម្មបានក្រុមហ៊ុនចំនួន ១២៦ក្រុមហ៊ុននឹងមានស្តង់ចំនួន១២៦ស្តង់មកចូលរួមការតាំងពិព័រណ៌នេះដែល ។
លោក ឈួន ដារ៉ា មានប្រសាសន៏ក្នុងសន្និសីទសារព័ត៌មាននេះទៀតថា កម្ពុជាដែលយកទំនិញមកដាក់បង្ហាញនៅក្នុងពិរព័ណ៌នេះភាគច្រើនមួយផ្នែកជាទំនិញកសិផល ផលិទ្ធិផលរបស់កម្ពុជាដូចជាអង្ករជាមុខទំនិញមានសារៈសំខាន់នាំចូលមកប្រទេស ចិនដោយរួចពន្ធរដ្ឋាភិបាលចិនបានផ្តល់ដល់កម្ពុជាកាលពីឆ្នាំទៅក្នុងការនាំចូលអង្ករមកប្រទេសចិនចំនួន ២០០.០០០តោន ហើយនៅឆ្នាំ២០១៨ខាងមុខនេះលោកប្រធានាធិបតីចិនបានជំរាបជូនសម្តេចហ៊ុន សែន នាយករដ្ឋ មន្ត្រី អោយកម្ពុជានាំអង្ករមកប្រទេសចិនដោយរួចពន្ធចំនួន៥០០.០០០តោន ។ ក្រៅពីនោះមានមុខទំនិញយកមកតាំងបង្ហាយមានគ្រឿងជាលក្ខណសិប្បកម្ម , គ្រឿងអលង្គានឹងរបស់កែឆ្នែសព្វបែបយ៉ាងយកមកដាក់តាំងនៅទីនេះ។
លោក បានបញ្ជាក់ទៀតថា៖ក្រុមហ៊ុនដែលមកតាំងពិរព័រណចិន អាស៊ានលើកទី១៤ឆ្នាំនេះមានការកើតឡើង២០%តិចតួចបើប្រៀបធៀបឆ្នាំមុន ។ លោកបានបញ្ជាក់ទៀតថា៖ការមកចូលរួមការតាំងពិរព័រណ៌ចិន អាស៊ានចិនលើកទី១៤ ឆ្នាំ២០១៧នេះមានក្រុមហ៊ុនចំនួន២បានចុះហត្ថលេខាអនុស្សារណៈទៅវិនិយោគទុនរកស៊ីខាងវិស័យកសិកម្មនៅកម្ពុជា នៅពេលខាងមុខនេះនិងមានក្រុមហ៊ុនចិនទៅវិនិយោគសាងសង់រោងចក្រធុនស្រាលនឹងរោងចក្រធុនធ្ងន់កែឆ្នែផលិតផលកសិកម្មសំរាប់នាំចេញដែលអាចទទួលបានផលប្រយោជន៏សំរាប់ប្រជាជនកម្ពុជា ៕ ស តារា