ខេត្តពោធិ៍សាត់ ៖ យ៉ាហោចមនុស្សប្រុសស្រីក្មេងចាស់ចំនួន ១៣នាក់ បានរងរបួសធ្ងន់ និងស្រាល ក្នុងហេតុគ្រោះថ្នាក់ចរាចរណ៍ចំនួន ២លើកផ្សេងគ្នា នៅលើកំណាត់ផ្លូវជាតិ៥៥ ស្រុកវាលវែង ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំងពីករណីខាងលើ ត្រូវបានលោក អនុសេនីយ៍ឯក កែវ ចាន់នី នាយផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា នៅវេលាម៉ោង៨ និង៣០នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ត្រង់ចំណុច ០៧ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់កើតឡើងមួយលើក ដោយម៉ូតូម៉ាក VSR ពណ៏ក្រហម ពាក់ស្លាកលេខ បាត់ដំបង 1U 2707 បើកបរដោយឈ្មោះ កែម ទី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ ។
បច្ចុប្បន្ន រស់នៅចំណុចដូននាគ ស្ថិតក្នុងភូមិ.ឃុំកើតហេតុខាងលើ និងអ្នករួមដំណើរចំនួន ២នាក់ទៀត ធ្វើចរាចរណ៍់ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានជ្រុលបុកម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១០ កំពុងជិះឆ្លងផ្លូវពីជើងទៅត្បូង បណ្ដាលឲ្យឪពុករងរបួសធ្ងន់ និងម្ដាយកូនចំនួួន ០៥នាក់ទៀត ០៦នាក់រងរបួសយ៉ាងដំណំ ចំណែកភាគីម៉ូតូធំរបួសធ្ងន់ទាំងអ្នកទាំងអ្នករួមដំណើរផងដែរ។
លោក អនុសេនីយ៍ឯក នាយផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកវាលវែងបន្តថា លុះនៅវេលាម៉ោង១១ និង៣០នាទីថ្ងៃត្រង់ ថ្ងៃទី១៣ ខែឆ្នាំដដែល នៅលើកំណាត់ផ្លូវជាតិលេខ ៥៥ ដដែលដែរនោះ ត្រង់ចំណុចស្ពានថ្មអន្លង់រាប ស្ថិតក្នុងភូមិចំការជ្រៃខាងត្បូង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ កមានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកដែរ ដោយជនបើកបរម៉ូតូម៉ាក វ៉េវ អាល់ហ្វា ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1H 0195 និងអ្នករួមដំណើរចំនួន ២នាក់ដែរនោះ ធ្វើចរាចរណ៍់ក្នុងទិសដៅពីលិចឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុបាបុកក្មេងស្រី អាយុ ០៦នាក់ ដើរឆ្លងផ្លូវបណ្ដាលឲ្យរបួសធ្ងន់ចំនួន ០៤នាក់ ដូច្នេះគ្រាន់គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូសោះ ធ្វើឲ្យមនុស្សប្រុសស្រីក្មេងចាស់ចំនួន ១៣នាក់រងរបួស ក្នុងនោះចំនួន ០៨នាក់រងរបួសធ្ងន់។
លោក នាយផ្នែកសណ្ដាប់ធ្នាប់បន្តទៀតថា ចំពោះជនរងរបួសទាំងអស់ត្រូវបានបញ្ជូនទៅសង្រ្គោះ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងម៉ូតូត្រូវបានមន្រ្តីជំនាញផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកវាលវែង យកទៅរក្សាទុករងចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធី ៕ បឹុម ពិន