ឆក់កាបូបជនជាតិបរទេសមិនសម្រេច សមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួន២នាក់ ក្នុងចំណោម៦នាក់ 

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ក្នុងចំណោម៦នាក់ត្រូវសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ឆក់កាបូបពីជនជាតិបរទេសម្នាក់មិនបានសម្រេច ចំណែកបក្សពួក៤នាក់ទៀតជិះម៉ូតូរត់គេចខ្លួនបាត់សម្រោល។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៤ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្ពានអិនធូកោះពេជ្រ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យទី១-ឈ្មោះ សៀង មង្គលមិរី ភេទប្រុស អាយុ១៥ឆ្នាំ ស្នាក់នៅសង្កាត់គោរកា ខណ្ឌព្រែកព្នៅ និងទី២-ឈ្មោះ វណ្ណ ចាន់សុវត្តិ ភេទប្រុស អាយុ១៦ ឆ្នាំ ស្នាក់នៅសង្កាត់គោរកា ខណ្ឌព្រែកព្នៅ ។ ចំណែក៤នាក់ទៀតមិនត្រូវបានស្គាល់ឈ្មោះទេ តែសមត្ថ កិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យ២នាក់ខាងលើនេះ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាc125 ពណ៌ទឹកមាស ពាក់ស្លាកលេខ1GO.4340 និងបក្សពួក៤នាក់ទៀតជិះម៉ូតូមួយគ្រឿងជិះមានគ្នា២នាក់ លុះដល់ចំណុចកើតហេតុស្រាប់តែជនសង្ស័យ២នាក់ខាងលើ បានធ្វើសកម្មភាពឆក់កាបូបពីជនជាតិបរទេសម្នាក់កំពុងជិះម៉ូតូកង់បី ដែលកំពុងធ្វើដំណើរតាមដងផ្លូវតែឆក់តែមិនសម្រេចភ្លាមៗនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់កំពុងល្បាតក៏បានឃើញនាំគ្នាដេញតាមពីក្រោយរហូតទើបចាប់ជនសង្ស័យ២នាក់ខាងលើ ចំណែកបក្សពួក៤នាក់ទៀតនាំគ្នាជិះម៉ូតូរត់គេចខ្លួនបាត់សម្រោល ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងម៉ូតូខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន ឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់ ៕ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print