តើការចាប់ឃាត់សមាជិកសភាអាមេរិក៣រូបជារឿងខុសច្បាប់ ឬត្រូវច្បាប់?

ចែករំលែក៖

សហរដ្ឋអាមេរិក៖ សមត្ថកិច្ចទីក្រុងញូវយ៉កបានចាប់ខ្លួនសមាជិកសភាគណបក្ស សាធារណរដ្ឋ៣រូបនៅមុខអគារពាណិជ្ជកមុ្មរបស់លោក ដូណាល់ ត្រាំ បន្ទាប់ពីពួកគេ ធ្វើបាតុកម្មប្រឆាំងការលុបចោលកិច្ចការពារជនអន្តោប្រវេសន៍ជាកុមារមកសហរដ្ឋ អាមេរិក។

ការចាប់ខ្លួនសមាជិកសភាបែបនេះ បណ្តាលឱ្យមានការចោទប្រកាន់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំថា បាន បំពានអភ័យឯកសិទ្ធិរបស់សមាជិកសភាទាំងនោះ។ ប៉ុន្តែបើយោងតាមមាត្រា១ ចំណុច៦នៃរដ្ឋធម្មនុញ្ញអាមេរិកបានចែង ថា សមាជិកសភាទទួលបានអភ័យឯកសិទ្ធិរួចផុតពីការចាប់ខ្លួនគ្រប់ករណីទាំងអស់ក្នុង ពេលពួកគេចូលរួមក្នុងអង្គប្រជុំក្នុងសភា និងកំពុងធ្វើដំណើរចេញ ឬត្រឡប់មក សភារាល់ពេលថ្លែង ឬកិច្ចពិភាក្សា ហើយ មិនត្រូវបានសួរចម្លើយនៅទីតាំងណាមួយផ្សេងខុសពីសភាបានឡើយលើកលែងតែក្នុងករណីពួកគេប្រព្រឹត្តអំពើក្បត់ជាតិ បទឧក្រិដ្ឋនិងការបំបែកបំបាក់សន្តិភាពជាតិ ព្រមទាំងផលប្រយោជន៍ជាតិដែលពួកគេមិនមានអភ័យឯកសិទ្ធិរួចផុតពីការចាប់ ខ្លួន ។

ទន្ទឹមនឹងការចេញបញ្ជាចាប់ខ្លួនសមាជិកសភា៣រូបនេះប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្យាយាមបញ្ជាក់ថា «ក្នុងនាមជាប្រធានាធិបតីសហរដ្ឋអាមេរិកជានិច្ចកាលខ្ញុំតែងតែចាត់ទុកផលប្រយោជន៍ អាមេរិកជារឿងអាទិភាព។ សម្រាប់អ្នកក៏ដូចគ្នាក្នុងនាមជាមេដឹកនាំប្រទេសអ្នកត្រូវតែគិតគូរពីផលប្រយោជន៍ប្រទេសអ្នកមុនគេបង្អស់ផងដែរ»។ នេះជាការលើកឡើង របស់លោក ដូណាល់ ត្រាំ ក្នុងពេលថ្លែងសុន្ទរកថាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១៧កន្លងទៅដោយ មានវត្តមានជាង១០០ប្រទេសចូលរួម និង គាំទ្រសម្តីរបស់លោក ។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ចាត់ទុកថា ការដឹកនាំធ្វើបាតុកម្មជាការ រារាំងដល់គម្រោងការនិងផលប្រយោជន៍ប្រទេសជាតិ ហើយចាត់ទុកថាជារឿងខុស ច្បាប់ទើបប្រធានាធិបតីអាមេរិករូបនេះ មានសិទ្ធិចេញបញ្ជាចាប់ខ្លួនសមាជិក សភាទាំង៣រូប ។

សូមជម្រាបថា សមាជិកសភារបស់ បក្សសាធាណរដ្ឋ៣រូបក្នុងនោះមានដូចជាលោក Raúl Grijalva មកពីរដ្ឋ Arizona, លោក Luis Gutiérrez មកពីរដ្ឋ Illinois និង លោក Adriano Espaillat នៅទីក្រុងញូវយ៉កបានប្រមូលផ្តុំក្នុងទីក្រុងញូវយ៉កដើម្បីធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលលោក ដូណាល់ ត្រាំ។ មិនតែប៉ុណ្ណោះសមាជិក សភាទាំងនេះក៏ទទួលបានការគាំទ្រពីអ្នកតវ៉ាមួយក្រុមតូចផងដែរនៅក្បែរអគារ ពាណិជ្ជកម្មរបស់លោកត្រាំ(Trump Tower) ហើយក្រោយមកត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដោយសារពួកគេមិនព្រមដកថយតាមបទបញ្ជា ៕  ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print