ភ្នំពេញ៖ ស្ត្រីដៃស្អិតម្នាក់ត្រូវបានប៉ូលីសប៉ុស្តិ៍គោកឃ្លាងឃាត់ខ្លួនក្រោយពីនាងបានធ្វើសកម្មភាពលួចដោះខ្សែកផ្លាកទីនពីក្មេងប្រុសអាយុ៣ឆ្នាំម្នាក់មិនបានសម្រេចព្រោះម្តាយឃើញទាន់។
ហេតុការនេះបានកើតឡើងកាលពីវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០១៧ក្នុងផ្សារឈូកមាសសង្កាត់គោកឃ្លាងខណ្ឌសែនសុខ។
ស្ត្រីជាជនសង្ស័យមានឈ្មោះ ហែម ស្រីមុំ អាយុ៣៥ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះបងប្អូនសង្កាត់ទឹកថ្លាខណ្ឌសែនសុខនិងមានស្រុកកំណើតភូមិកន្ថោ ឃុំកន្ថោ ស្រុកកំពង់ត្រាច ខេត្តកំពត។
ចំណែកដើមបណ្តឹងឈ្មោះ ជិន សិរីរ័ត្ន ភេទស្រីអាយុ២៣ឆ្នាំមុខរបរលក់ដូរស្នាក់នៅបន្ទប់ជួលផ្លូវ២០១១ភូមិគោកឃ្លាងសង្កាត់គោកឃ្លាងខណ្ឌសែនសុខ(ជាម្តាយក្មេងប្រុសរងគ្រោះ)។
ប្រភពពីម្តាយក្មេងប្រុសរងគ្រោះបានអោយដឹហថា នៅមុនពេលកើតហេតុគាត់បាននាំកូនប្រុសឈ្មោះ អាន អុីងយាកវ៉ៃ ដែលមានអាយុ៣ឆ្នាំដោយមានពាក់ខ្សែកផ្លាកទីន១ខ្សែទំងន់១ជីហើយដើចូលក្នុងផ្សារឈូកមាសគោលបំណងទិញឥវ៉ាន់និងទិញម្ហូបពេលដែលកំពង់ដើរទិញម្ហូបស្រាប់តែលេចមុខស្ត្រីសង្ស័យខាងលើកំពង់ធ្វើសកម្មភាពដោះខ្សែកពីកូនប្រុសរបស់គាត់ភ្លាមនោះគាត់ក៍ស្រែកឆោឡោឡើថាចោរៗគាប់ជួនកម្លាំងសម្ថកិច្ចដែលកំពង់ល្បាតនៅទីនោះបានទទួលព័ត៌មានថាមានករណីខាងលើក៍ចុះទៅដល់កន្លែងកើតហេតុឃាត់ខ្លួនជនសង្ស័យបានតែម្តង។
លោក ដួង វណ្ណះ នាយប៉ុស្តិ៍នគរបាលគោកឃ្លាងបានអោយដឹងថា បន្ទាប់ពីឃាត់ខ្លួនស្ត្រីជាជនដៃដល់បានហើយក៍នាំខ្លួនយកមកធ្វើការសាកសួនៅប៉ុស្តិ៍នគរបាលគោកឃ្លាងហើយជនដៃដល់បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចដោះខ្សែកពីក្មេងប្រុសរងគ្រោះពិតប្រាកដមែន។
ក្រោយមកលោកបានកសាងសំណុំរឿងបញ្ជួនជនសង្ស័យទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការបន្ត។ចំណែកខ្សែកផ្លាកទីននោះបានប្រគល់អោយទៅជនរងគ្រោះវិញហើយ៕
ដោយ៖ តុង សីហា