ប្រជាពលរដ្នជាច្រើននាក់បានឈឺស្លាប់ជាបន្ដបន្ទាប់ ដោយពុំដឹងមូលហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ ៖ ​ប្រជាពលរដ្ន​ជាច្រើន​​បានឈឺស្លាប់ និងខ្លះទៀតសម្រាក​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ ដោយសារ​តែ​ការ​បរិភោគ​ ចំណីអាហារមិនស្អាត គ្មានអនាម័យ ។ ហេតុ​ការណ៍ដ៏រន្ធត់នេះ​បាន​កើតឡើង​នៅ​ច្រក​តោ ស្ថិត​ក្នុង​ឃុំ​មាន​រិ​ទ្ធ ស្រុក​សណ្តាន់ ខេត្តកំពង់ធំ ជិត​បរិវេណ​ម្ដុំព្រៃ​ឡង់ ។

លោក តុប កក្ដា ប្រធានមន្ទីរបរិស្ថាន ខេត្តកំពង់ធំ​ បាន​ឲ្យ​ដឹង​ថា មកដល់ថ្ងៃ២៥ ខែ កញ្ញា ឆ្នាំ ២០១៧នេះ ខាងគ្រូពេទ្យបានពិនិត្យឈាម​ហើយតែមិនទាន់រកមូលហេតុអ្វីអោយបានជាក់លាក់នោះទេ ជុំវិញការ ឈឺស្លាប់ជាបន្តបន្ទាប់របស់ប្រជាពលរដ្ន តែតាមការអះអាង របស់គ្រូពេទ្យ ថា​ជារោគសញ្ញា បារ៉ាស៊ីត ដែលមាននៅក្នុងសាច់ឆៅ​ បន្លែឆៅ​ ទឹកឆៅ​ទាំងនោះ​ ដោយអាការះក្ដៅ ​ឈឺ ហើមសាច់ដុំ អស់កំលាំង​ ចុករោយពេញរាង្គកាយ បើតាមជំនឿរ អរូបិយ អ្នកខ្លះថា​ ត្រូវ អ្នកតាចង់ តែឥឡុវនេះ​មានប្រជាពលរដ្ន ជាច្រើនអ្នក កំពុងឈឺល្មមៗ ព្យាបាលនៅតាមភូមិនិង ៣នាក់ដែលឈឺធ្ងន់ បានបញ្ចូលទៅមន្ទីរពេទ្យកាលម៉ែត្រ ក្នុងនោះ មាន មន្ត្រីអនុរក្សការពារឧទ្យានធនធានធម្មជាតិព្រៃឡង់ម្នាក់ឈ្មោះ​ឆេង សុខ ឆី អាយុ៣១ឆ្នាំ បានស្លាប់ និង ចំនួន ១៣ នាក់បានបញ្ចូនទៅព្យាបាលនៅប្រទេស វៀតណាម ទី១-​ឈ្មោះព្រុំ ពង ទី២-​ឈ្មោះ ចាប់ ជាន ទី៣-​ឈ្មោះ គី ម៉ា​ប់ ទី៤-​ឈ្មោះដោក ឌត ទី៥-​ឈ្មោះ អេន អ៊ាន់ ទី៦-​ឈ្មោះ កែវ គី​លី​ន ទី៧-​ឈ្មោះអ៊ុក អៀង ទី៨-​ឈ្មោះ ស៊ឹ​ម គឹ​ម​ស៊ន ទី៩-​ឈ្មោះ អៀប ឌីណា ទី១០-​ឈ្មោះ គង់ វ៉ា​ន ទី១១-​ឈ្មោះគឹម គង់ ទី១២-​ឈ្មោះ លី សុខាឧត្តម ទី​១៣- ​ឈ្មោះ លី សុខា​ឧត្តម ទាំង១៣នាក់កំពុងព្យាបាល តែនៅមិនទាន ធូរស្បើយនៅឡើយ។ ឯប្រជាពលរដ្ឋចំនួន៦នាក់ដែលបានស្លាប់ជាបន្ដបន្ទាប់ មានឈ្មោះ​ ទី១-ឈ្មោះ អ៊ុល ជីន ភេទប្រុស អាយុ២៨ឆ្នាំ ទី២-ឈ្មោះ ហ៊ិន ញ៉ឹម ភេទប្រុសអាយុ៤៩ឆ្នាំ ស្លាប់ កាលពីថ្ងៃទី១៩ ,ទី៣ ឈ្មោះ ផេង ច្រាញ់ ភេទប្រុសអាយុប្រហែល៣៨ឆ្នាំ ,ទី៤ ឈ្មោះ សាំ គួន ភេទប្រុស អាយុ៤០ឆ្នាំ ,ទី៥ ឈ្មោះ ហ៊ីង ភន ភេទប្រុស អាយុ៣៧ឆ្នាំ ,ទី៦ ឈ្មោះ ប៉ាត ឌីន ភេទប្រុស អាយុ៣៣ឆ្នាំ។

NKD-36x6_outline

លោក​វេ​ជ្ច​បណ្ឌិត ស្រី ស៊ី​ន បាន​មាន​ប្រសាសន៍​ ​ថា ករណី​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​នាក់​ ​បណ្តាល​មក​ពី​ពួក​គាត់​នាំ​គ្នា​បរិភោគ​ចំណីអាហារមិនស្អាត គ្មានអនាម័យដូចភ្លាសាច់សត្វ​ព្រៃ​​ឆៅ​ (​ដូច​ជា​សាច់​ជ្រូកព្រៃ សាច់​ឈ្លូស ដោយ​ពួក​គាត់​យក​ទៅ​ធ្វើ​ជា​ភ្លា​ហូប​នៅ​ឆៅ​ៗ​តែ​ម្តង​) ខណៈ​សាច់សត្វ​ព្រៃ​នោះ​វា​មាន​ផ្ទុកមេរោគ បារ៉ាស៊ីត នៅ​ពេល​យើង​បរិភោគ​ឆៅ​វា បណ្តាល​ឲ្យ​កើតជា​ជំងឺ​ឈឺ​សាច់ដុំ និង​ហើម​ដៃ​ហើមជើង ឈឺ​ចុកចាប់​ពេញ​ខ្លួន​រហូត​ដល់​ស្លាប់​តែ​ម្តង​ ​៕ ប៊ុន រិទ្ធី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print