ពេលថ្មីៗនេះ ប្រធានាធិបតីអុឺរ៉ង់បានបន្តរិះគន់ដល់រដ្ឋាភិបាលកូរ៉េខាងជើងដឹកនាំដោយលោកគីមជុងអ៊ុន។ មិនតែប៉ុណ្ណោះ លោកត្រាំក៏បានចោទប្រកាន់អុឺរ៉ង់ ថាបានសហការជាមួយកូរ៉េខាងជើងផងដែរ។
កាលពីសប្តាហ៍កន្លងមក ប្រធានាធិបតីដូណាលត្រាំនិង មន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងបន្តវាយប្រហារគ្នាដោយសម្តី ។កាលពីថ្ងៃទី២៤ខែកញ្ញា ក្រោយពេលរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានប្រកាសនៅក្នុង កិច្ចប្រជុំអង្គការសហប្រជាជាតិ ដោយបានលើកឡើងពីសម្តីរស់លោកត្រាំ ហៅមេដឹកនាំកូរ៉េខាងជើង ថា ជា «មេមីស៊ីល» ទាំងនោះហើយធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ ហើយកាំជ្រួចមីស៊ីលកូរ៉េខាងជើង ក៏អាចនឹងវាយប្រហារអាមេរិក បើអាមេរិកប្រើប្រាស់កម្លាំងយោធាទៅលើកូរ៉េខាងជើងនោះ។
ចំណែកប្រធានាធិបតីអាមេរិក ដូណាលត្រាំក៏បានប្រកាសនៅក្នុងកិច្ចប្រជុំ អង្គការសហប្រជាជាតិថា នឹងកម្ទេចកូរ៉េខាងជើង ទាំងស្រុង។ ចំណុចទាំងនោះបានធ្វើឲ្យមេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន ត្រូវតែមានសកម្មភាពតបតវិញ ដោយប្រកាសថា ទីក្រុងព្យុងយ៉ាងអាចនឹងសាកល្បង មីស៊ីលបំពាក់ក្បាល់គ្រាប់បរមាណូហីត្រូសែន នៅមហាសមុទ្រប៉ាស៊ិហ្វិក។
ក្នុងថ្ងៃជាមួយគ្នានោះដែរ នៅលើបណ្តាញសង្គម Twitter លោកត្រាំបាន ប្រមាន អីរ៉ងថា បានសហការជាមួយកូរ៉េខាងជើង ដើម្បីពង្រឹងវិស័យកាំជ្រួចមីស៊ីល។លោកត្រាំបានប្រកាសថា អីរ៉ងទើបតែបានសាកល្បងមីស៊ីល ឆ្លងទ្វីប អាចវាយប្រហារនៅលើទឹកដីអីស្រាអែល។ ការសហការរវាងអីរ៉ងនិងកូរ៉េខាងជើង គឺជារឿងខុសច្បាប់ ។ ការប្រកាសរបស់លោកត្រាំក្រោយពេលអីរ៉ងបានសាកល្បង កាំជ្រួចមីស៊ីលដោយជោគជ័យ ដែលអាចវាយប្រហារនៅតំបន់មជ្ឈឹមបូព៌ា ក្នុងនោះមានអីស្រាអ៊ែលផងដែរ។
យោងតាមកាសែតអង់គ្លេស IBTimes ចេញផ្សាយនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៧ថា ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នាពេលថ្មីៗនេះ បានធ្វើការចោទប្រកាន់ប្រទេសអ៊ីរ៉ង់ថា កំពុងតែធ្វើការ ជាមួយកូរ៉េខាងជើង។
តាមសេចក្តីរាយការណ៍ កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានសរសេរសារធ្វីតធើថា “អ៊ីរ៉ង់ ទើបតែបាញ់ តេស្តមីស៊ីលផ្លោងមួយគ្រាប់ ដែលមានសមត្ថភាពអាចវាយប្រហារដល់ប្រទេសអ៊ីស្រាអែល ហើយពួកគេ ក៏កំពុងតែធ្វើការងារ ជាមួយនឹងកូរ៉េខាងជើងផងដែរ។
សួមជម្រាបផងដែរថា មីស៊ីលដែលអ៊ីរ៉ង់ទើបធ្វើតេស្តថ្មីៗនេះ តាមសេចក្តីរាយការណ៍ ត្រូវបានបង្ហាញ ជាលើកដំបូង នៅក្នុងទីក្រុងតេអេរ៉ង់ កាលពីថ្ងៃសុក្រ ទី២២ ខែកញ្ញា ក្នុងអំឡុងដំណើរព្យុហយាត្រា ដែលប្រារព្ធធ្វើឡើង ដើម្បីរំឭកដល់សង្គ្រាមរវាងអ៊ីរ៉ង់ និងអ៊ីរ៉ាក់ នៅចន្លោះឆ្នាំ១៩៨០និង១៩៨៨៕
ដោយ៖ មែវ សាធី