ស្ទះយ៉ាងខ្លាំងនៅផ្លូវជាតិលេខ២ ព្រោះតែមានរថយន្ត….

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកុងតឺន័រមួយគ្រឿង បានដឹកថ្នាំឡាំងកូតឡើងពេញទូ ហើយបានបើករយ៉ែបត់ចូលឃ្លាំងមិនប្រយត្ន័ ស្រាប់តែបែកបូមចង្កូត ជាហេតុធ្វើឲ្យរថយន្តបត់មិនកើតជ្រុលទៅប៉ះទ្រូងផ្លូវខួចអស់កង់ រួចរថយន្តបន្តថយក្រោយជ្រុលទៅ បុកជញ្ជាំងឃ្លាំង សំណង់ក្រុមហ៊ុនចិន របស់ខ្លួនបន្ថែមទៀត ទើបថយ មកឈប់កាត់ទទឹងផ្លូវជាតិលេខ២បានរលត់ម៉ាសុីនបើកលែងរួច ទើបបង្កឲ្យមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខKTV លីកាស៊ី នៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីបុរសអ្នកបើកបររថយន្តឈ្មោះ ធី សុខនី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិព្រៃសែន ស្រុកកោះធំ ខេត្តកណ្តាល បានឲ្យប្រាប់អោយដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-9711 មានដឹកថ្នាំឡាំងកូត ពេញលើរថយន្ត បានបើករយ៉ែគូថរថយន្តបត់ចូលក្នុងក្រុមហ៊ុនសំណង់ចិន ត្រង់ចំណុចកើតហេតុ ខណៈនោះស្រាប់តែរថយន្តរបស់គាត់បែកបូមចង្កូត បត់មិនមកស្រាប់តែជ្រុលល្បឿនប៉ះទ្រូងផ្លូវ មួយកង់បណ្តាលឲ្យខូចខាត រួចបន្តទៅបុកនឹងជញ្ជាំងឃ្លាំងបន្ថែមទៀត ទើបរថយន្តអស់ ល្បឿនខូចឈប់នៅមួយចំហៀងផ្លូវតែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលនិងកក ស្ទះ ចរាចរណ៍យ៉ាងណែនណាន់ ហើយភ្លាមៗត្រូវបានកម្លាំងនគរបាលចរាចរណ៍ខណ្ឌមានជ័យ ដឹកនាំកម្លាំងចុះមកធ្វើការវាស់វែង ដល់កន្លែងកើតហេតុ ដោយបានស្ទូចរបាំងថ្មពុះចែកទ្រូងខាងលើ មកកៀននិងសម្រួលការធ្វើចរាចរណ៍ ដល់បងប្អូនប្រជាពលរដ្ឋផងដែរ ទើបអាចធ្វើដំណើរឆ្លងកាត់បានជាធម្មតា។
ដោយឡែករថយន្តបង្ក ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង នាំយករថយន្តខាងលើទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត៕

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print