ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍ទន្លេបាសាក់បានឃាត់ខ្លួនជន សង្ស័យ៣នាក់ក្នុងជាប់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខនៅចំនុចផ្ទះលេខ324ផ្លូវព្រះនរោត្តក្រុម125ភូមិ16សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទន្លេបាសាក់បានអោយដឹងថា ជនសង្ស័យទាំង៣នាក់ខាងលើ1/ឈ្មោះអុឹម សុខលីន
ភេទប្រុសអាយុ19ឆ្នាំស្នាក់នៅផ្ទះខាងលើមុខរបរគ្មាន ។
2/ឈ្មោះសឿង សិលាភេទប្រុសអាយុ29ឆ្នាំស្នាក់នៅផ្ទះលេខT110ផ្លូវនរោត្តមភូមិ9សង្កាត់
ទន្លេបាសាក់ មុខរបរ រត់ម៉ូតូឌុប ។
3/ឈ្មោះម៉េត រតនាភេទប្រុសអាយុ17ឆ្នាំស្នាក់នៅផ្ទះគ្មានលេខភូមិប៉ប្រក់ខាងជើងសង្កាត់កាកាប ខណ្ឌពោធិសែនជ័យមុខរបរគ្មាន ដកហូតវត្ថុតាងក្រាមសថ្លា៤កញ្ចប់តូចនិងប្រដាប់ជក់មួយកំប្លេ។
ប្រភពពត៍មានពី សមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទន្លេបាសាក់ បានប្រាប់អោយដឹងថា សមត្ថកិច្ចកំពុងបានជិះល្បាតក្នុងមូលដ្ឋាន ហើយប្រទះឃើញជនសង្ស័យទាំង៣នាក់ខាងលើដូចជាមានការសង្ស័យ ក៏បានឃាត់ខ្លួនឆែកឆេរនិងដកហូតថ្នាំញៀនបាន៤កញ្ចប់តូច ដកហូតវត្ថុតាងក្រាមសថ្លា៤កញ្ចប់តូចនិងប្រដាប់ជក់មួយកំប្លេ។
បច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់រួមនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្ដិ៍ទន្លេបាសាក់សួរនាំ និងកសាងសាណុំរឿងបញ្ចូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ចាត់ការបន្តតាមនីតិវិធីច្បាប់៕